ទីក្រុង​សាន់​ហ្វ្រាំង​ស៊ីស្កូ ប្រកាស​អាសន្ន​ពី Covid-​19


អាមេរិក៖ ទីក្រុង​សាន់​ហ្រ្វាំង​ស៊ីស្កូ នៃ​សហរដ្ឋ​អាមេរិក បានប្រកាស​អាសន្ន​ហើយ ដោយ​ប្រាប់​ឲ្យ​ពល​រដ្ឋ​ក្នុង​ទីក្រុង​នេះ​ប្រុងប្រយ័ត្ន ខណៈ​សហរដ្ឋ​អាមេរិក​ទាំងមូល មាន​ករណី Covid-​19 កើន​ដល់ ៥៧នាក់។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក CDC បានព្រមាន​ថា វីរុស​ផ្លូវដង្ហើម​ថ្មីនេះ នឹង​ឆ្លង​រាលដាល​នៅ​អាមេរិក ហើយ​បានអំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ត្រូវ​ត្រៀមលក្ខណៈ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ខណៈ​ប្រទេស​អ៊ីរ៉ង់ អ៊ីតាលី​ កូរ៉េ​ខាង​ត្បូង ជប៉ុន ... មាន​ការណី​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដោយសារ Covid-​19 បានកើនឡើង​ដល់​១៦នាក់​ គឺ​ខ្ពស់​បំផុត​សម្រាប់​ប្រទេស នៅ​ក្រៅ​ពី​ប្រទេស​ចិន ដែល​ជាចំណុច​ចាប់​ផ្តើម នៃ​វីរុស​ផ្លូវដង្ហើម។

ចំណែក​អ្នក​ឆ្លង​វីរុស​នៅ​អ៊ីរ៉ង់ កើន​ឡើងដល់​៩៥នាក់​ហើយ។ ដោយឡែក​នៅ​ប្រទេស​អ៊ីតាលី មាន​អ្នក​ស្លាប់​១១នាក់ និង​ឆ្លង​រាលដាល​៣២២នាក់​ បានក្លាយទៅជា​សម្បុក​កូវ​ីដ​-​១៩ នៅ​តំបន់​អឺរ៉ុប។

ដោយឡែក​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​ ក្លាយ​ជា​ប្រទេស​ទី​ពីរ បន្ទាប់​ពីចិន ដែល​មាន​ករណី​ឆ្លង កូវ​ីដ​-​១៩ កើន​ឡើង រហូត​ដល់ទៅ​១ពាន់​នាក់ និង​មាន​អ្នក​ស្លាប់ កើន​ឡើង​១១នាក់​ផងដែរ​៕ 

ទីក្រុង​សាន់​ហ្វ្រាំង​ស៊ីស្កូ ប្រកាស​អាសន្ន​ពី Covid-​19


ពាក្យទាក់ទង

png