ក្រសួងជូនដំណឹង​ស្តីពីស្ថានភាពអាកាសធាតុពីថ្ងៃទី២៥ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា


រាជធានីភ្នំពេញ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា បច្ចុប្បន្ន​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ កំពុង​គ្រប​ដណ្តប់​លើ​ប្រទេស​កម្ពុជា ដោយ​ស្ថានភាព​បែបនេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ជួរភ្នំដងរែក និង​ខ្ពង់​រាប​ឦសាន សីតុណ្ហភាព​ទាបបំផុត​មានពី ២១ ទៅ​២៣អង្សាសេ ហើយ​ខ្ពស់​បំផុត​មាន​ពី ៣២ ដល់​៣៤អង្សាសេ។

ដោយ​ឡែក​តំបន់​វាល​ទំនាប​កណ្តាល សីតុណ្ហភាព​ទាប​បំផុត​មាន​ពី ២៣ ទៅ​២៥អង្សាសេ និង​ខ្ពស់​បំផុត​មាន​ពី ៣២ ទៅ​៣៤អង្សាសេ។

សម្រាប់​តំបន់​មាត់​សមុទ្រ​វិញ សីតុណ្ហភាព​ទាប​បំផុត​មាន​ពី ២៤ ទៅ​២៦អង្សាសេ និង​ខ្ពស់​បំផុត​មាន​ពី ៣១ ទៅ ៣៣អង្សាសេ ហើយ​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ផ្នែក​មួយ​ចំនួន នៃ​បណ្តា​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀងពីតិច​ទៅ​មធ្យម៕

ក្រសួងជូនដំណឹង​ស្តីពីស្ថានភាពអាកាសធាតុពីថ្ងៃទី២៥ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា


ពាក្យទាក់ទង