ឃាត់​ខ្លួន​យុវជន​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​រំលោភ និង​ធ្វើ​ទារុណ្ឌ​កម្ម


ខេត្តរតនគិរី៖ យុវជន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​តឺ​ន​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា ​និង ​ចាប់​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុង​ភូមិ​តា​ហឺយ ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យមានឈ្មោះ កា ណ្ហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​គ្រឹ​ង ចំណែក​ជនរងគ្រោះ​ឈ្មោះ ស​.​រ អាយុ​២២​ឆ្នាំ។ មុន​ពេល​ចាប់​រំលោភ ​ជន​ល្មោភកាម​នេះ វាយដំ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ពេញ​ផ្ទៃមុខ។

ក្រោយពេល​កើតហេតុ​ត្រូវ​បាន​សាច់ញាតិ​រាយការណ៍​មក​កម្លាំង​ប៉ុស្តិ៍ ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​និង​បញ្ជូន​ទៅ​អធិការ​នគរបាល​ស្រុក​កូន​មុំ​ ដើម្បី​ធ្វើការ​សាកសួរ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ សាវុទ្ធ

ឃាត់​ខ្លួន​យុវជន​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​រំលោភ និង​ធ្វើ​ទារុណ្ឌ​កម្ម


ពាក្យទាក់ទង

png