ប្រុងកាច់សោរកម៉ូតូ តែ​មិន​ទាន់បានធ្វើ​ផង​ត្រូវ​សមត្ថកិច្ច​ចាប់ជាប់


ខេត្តព្រះសីហនុ៖ កាលពីម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលបម្រុងធ្វើសកម្មភាព លួចកាច់បំបែកសោរកម៉ូតូ នៅចំណុចផ្លូវភ្នំខៀវ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ១/ ឈ្មោះ អាយ អ៊ឹន ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង ២/ ឈ្មោះ ភឹម ហាច ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយ​គ្នា​សមត្ថកិច្ច​ក៏​ដកហូតបានវត្ថុតាងរួមមាន៖ - ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៥ បិទតែមឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1G-0693 (ផ្លាកលេខក្លែងក្លាយ) - សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូចំនួន៤ដើម - សោរស្រាប់តភ្ជាប់ សោរច្នៃកាច់បំបែកសោរកម៉ូតូ១ដើម - ទល់រឺវីស១ដើម - ដែកអក្សរ V ១ដើម (សម្រាប់ឆ្កឹះមេសោរ) - សោររថយន្ត១ -ទូរស័ព្ទដៃ៤គ្រឿង (ម៉ាក OPPO ២គ្រឿង និងម៉ាក NOKIA អិនចុចពិល ២គ្រឿង)។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

អត្ថបទ៖ កុប ហ្វារីត

ប្រុងកាច់សោរកម៉ូតូ តែ​មិន​ទាន់បានធ្វើ​ផង​ត្រូវ​សមត្ថកិច្ច​ចាប់ជាប់
ប្រុងកាច់សោរកម៉ូតូ តែ​មិន​ទាន់បានធ្វើ​ផង​ត្រូវ​សមត្ថកិច្ច​ចាប់ជាប់
ប្រុងកាច់សោរកម៉ូតូ តែ​មិន​ទាន់បានធ្វើ​ផង​ត្រូវ​សមត្ថកិច្ច​ចាប់ជាប់


ពាក្យទាក់ទង