កម្មករ​នឹង​ទទួល​បាន​ប្រាក់ខែ៦០ភាគរយ ប្រសិន​បើ​មានការ​ព្យួរការងារ​ដោយ​សារ Covid-19 ឬ EBA


រាជធានីភ្នំពេញ៖ ក្នុងករណីរោងចក្រសហគ្រាស ត្រូវព្យូរ​ការងារ ដោយ​សារ​ខ្វះ​វត្ថុ​ធាតុដើម ព្រោះតែវីរុសកូរ៉ណា និង EBA នោះ កម្មករកម្មការិនីកាត់ដេរ នឹង​ទទួល​ប្រាក់​ខែ៦០% លើ​ប្រាក់ខែអប្បរិមា ដោយនៅក្នុងនោះប្រាក់ខែ៤០% ជា​បន្ទុក​របស់​ថៅ​កែ​រោង​ចក្រ និង​ប្រាក់​២០% ទៀត​ទទួលបានពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តីនៅ​ព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចតេជោបញ្ជាក់ថា ដើម្បីទទទួលបានប្រាក់ខែនេះ កម្មករកម្មការិនី ត្រូវ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល ដែលរៀបចំឡើយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការ​បណ្តុះ​បណ្តាល​ជំនាញ​ខ្លីៗនេះ នឹងជំរុញសមត្ថភាពការងារដល់កម្មករកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ រាជ​រដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូនកម្មករធ្វើទៀតផង។

ដោយ​ឡែក​សម្រាប់​ការ​ជួយ​របស់​រាជរដ្ឋាភិបាល​ចំពោះ​រោង​ចក្រ​សហ​គ្រាស​វិញ រាជរដ្ឋាភិបាលអាចនឹងលើកលែងពន្ធ ពី៦ខែ ទៅ១ឆ្នាំ ចំពោះ​រោង​ចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់ ពីវីរុសកូរ៉ូណា និង EBAនេះ៕

កម្មករ​នឹង​ទទួល​បាន​ប្រាក់ខែ៦០ភាគរយ ប្រសិន​បើ​មានការ​ព្យួរការងារ​ដោយ​សារ Covid-19 ឬ EBA


ពាក្យទាក់ទង