ប្រមុខរាជរដ្ឋាភិបាលប្រកាសមិន​យក​ពន្ធលើ​ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបរយៈពេល៤ខែ


រាជធានីភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​ប្រកាសប្រាប់ទៅដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបដែលបានចុះបញ្ជីពុំចាំបាច់បង់ប្រាក់ពន្ធដាប្រចាំខែ ក្នុងរយៈពេល៤ខែ។​

ការ​មិន​យក​ពន្ធនេះ គឺជាវិធានការជួយដល់វិស័យទេសចរណ៍ ខណៈមាន​ការភ័យខ្លាចចំពោះជំងឺ Covid-19 ដែល​បានធ្វើឲ្យ​ប៉ះពាល់ដល់វិស័យទេសចរណ៍ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាទាំង​មូល។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញថា ក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសដែល​បានចូលមកកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០ភាគរយ ពិសេសនោះភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ជាង៩០ភាគរយ។

សម្តេចតេជោបានបញ្ជាក់ថា បញ្ហាជំងឺនេះបានធ្វើឲ្យ​អាជីវកម្មនៅក្នុងខេត្តសៀមរាបទទួលនូវផលប៉ះពាល់យ៉ាងខ្លាំង។ ដូច្នេះវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញនេះ គឺស្ថិតក្នុងគោលបំណងធ្វើយ៉ាងណាជួយដល់អាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប ក្នុងនោះគឺសណ្ឋាគារ និងផ្ទះសំណាក់អាចបន្តអាជីវកម្មរបស់ខ្លួនបាន ក្នុងការបន្តការងារជូនដល់កម្មករ ពិសេសនោះមានភាពខ្លាំងជាងមុននៅពេលជំងឺ Covid-19 បានបញ្ចប់៕

ប្រមុខរាជរដ្ឋាភិបាលប្រកាសមិន​យក​ពន្ធលើ​ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបរយៈពេល៤ខែ


ពាក្យទាក់ទង

png