កម្ពុជា​នឹង​មិនស្នើ​សុំ​ EBA ២០ភាគរយ ពី​សហគមន៍​អឺរ៉ុបនោះទេ


រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃនេះថា ​កម្ពុជា​នឹង​មិន​ស្នើ​សុំ​ EBA ២០ភាគរយ ដែល​សហភាពអឺរ៉ុប​បាន​ដកពីកម្ពុជា​សម្រាប់​ការ​នាំ​ចេញទៅ​កាន់​សហភាពអឺរ៉ុប​នោះទេ។

សម្តេចតេជោ​បាន​បញ្ជាក់ថា កម្ពុជា​បាន​ត្រៀម​ស្មារតី​រួចហើយចំពោះ​ការ​គ្មាន EBA ​នេះ ហើយថា កម្ពុជា​មិន​អាច​យក​ច្បាប់ និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​មក​ប្តូរ​យក EBA ២០ភាគរយ​នោះទេ។

សម្តេចតេជោ​បញ្ជាក់ទៀតថា កម្ពុជា​នឹង​មិន​ធ្វើការ​តវ៉ា​ចំពោះ​ការ​សម្រេច​របស់​សហភាពអឺរ៉ុប ដែល​ដក EBA ២០ភាគរយ​ពី​កម្ពុជា​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ​ក៏​បាន​ប្រកាស​អំពី​វិធានការ​នានាពាក់ព័ន្ធនឹង​ការ​ដក EBA របស់​សហគមន៍​អឺរ៉ុប ដោយ​រាជរដ្ឋាភិបាលនឹង​លើក​លែង​ពន្ធរយៈ​ពេល​៦ខែ ទៅ១ឆ្នាំសម្រាប់រោងចក្រ​សហគ្រាស​ដែល​ជួប​បញ្ហា ហើយ​រាជរដ្ឋាភិបាល​ក៏​នឹង​ផ្តល់​ប្រាក់​ខែ​៤០ភាគរយ​ដល់​កម្មករ-កម្មការិនីដែល​បាត់បង់​ការងារផងដែរ៕

កម្ពុជា​នឹង​មិនស្នើ​សុំ​ EBA ២០ភាគរយ ពី​សហគមន៍​អឺរ៉ុបនោះទេ


ពាក្យទាក់ទង