ទេីបចេញពីគុក ទៅ​ចាក់ប្លន់ពលរដ្ឋយកទ្រព្យសម្បត្តិ តែ​រត់​អត់​រួចត្រូវឃាត់ខ្លួនបញ្ជូន​ទៅ​គុកវិញ


ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនជាលើកទីពីរ ក្រោយចេញពីពន្ធនាគារមិនបានប៉ុន្មានផង ក៏​ហ៊ានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋចាក់ប្លន់យកទ្រព្យសម្បត្តិទាំងព្រឹកនៅកណ្តាលក្រុងបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទណ្ឌបានប្រាប់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងអំពើប្លន់ខាងលើ ភ្លាមនោះលោកបានដឹកនាំកម្លាំងចុះធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូត នៅវេលាម៉ោង១៥និង២៥នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ទើប​អាចកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន១នាក់ក្រោ​យពេលដែលរូបគេធ្វេីសកម្មភាពចាក់ទៅលេីជនរងគ្រោះប្លន់យកទ្រព្យសម្បត្តិរួចគេចខ្លួនបានមួយរយះពេលខ្លី។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ រឿន​ វិត​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​រស់នៅមិនប្រាកដ​ (ជាមុខសញ្ញាចាស់ដែលទេីបចេញពីពន្ធនាគារក្នុងមួយរយ:ពេលខ្លី)ដោយការមិនរាងចាលរូបគេបានធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះឈ្មោះ យ៉ាន់ គឹមយៀត ភេទ​ស្រី អាយុ៥៦ឆ្នាំមានទីលំនៅក្រុម​ទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង​ ដោយបានប្រើប្រាស់កាំបិតចាក់(ប្លន់យកទ្រព្យ​សម្បត្តិ)​តែម្តង។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០​២០​វេលាម៉ោង៦និង០០នាទី​ ជនសង្ស័យរូបនេះបានចូលធ្វេីសកម្មភាពក្នុងលំនៅដ្ឋានរបស់ជន​រងគ្រោះខាងលេី​ ដោយមានកាំបិតជា​មធ្យោ​បាយ​ក្នុងការប្រព្រឹត្តិ​ តែក្នុងខណ:ចូលទៅដល់បានពេីបប្រទះជាមួយជនរងគ្រោះជាម្ចាស់ផ្ទះ​ ហេីយជនសង្ស័យបានធ្វេីសកម្មភាពចាក់ដោយកាំបិតទៅលេីជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរង​របួសជាទម្ងន់ ហើយជនសង្ស័យបានប្រមូលយកទ្រព្យសម្បត្តិរត់គេចខ្លួនបាត់ពីកន្លែងកេីតហេតុ។

ក្រោយពេលកើតហេតុជន​រងគ្រោះត្រូវបានអ្នកជិតខាងនិងក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យដោយ​សាររងរបួសធ្ងន់​ រហូតមកដល់ពេលនេះនៅមិនទាន់អាចនិយាយបាននៅឡេីយ៕

អត្ថបទ៖ រៀម សាលី

ទេីបចេញពីគុក ទៅ​ចាក់ប្លន់ពលរដ្ឋយកទ្រព្យសម្បត្តិ តែ​រត់​អត់​រួចត្រូវឃាត់ខ្លួនបញ្ជូន​ទៅ​គុកវិញ


ពាក្យទាក់ទង