ធុនត្រាដឹកឈើលោតឆ័ត្រ តែហោះទៅណាមិនកើត​ត្រូវ​ជាប់អន្ទាក់របស់រដ្ឋបាលព្រៃឈើស្រុករវៀង

ខេត្តព្រះវិហារ៖ រថយន្តស៊េរីទំនើបម៉ាកធុនត្រា១គ្រឿងដែល​បាន​ដឹកឈើលោតឆត្រ័ តែ​ត្រូវ​សមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ​ប្រដេញ​ និងស្ទាក់ចាប់កាលពី​យប់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅនេះ។​

​លោក ស៊ុំ ស៊ីវ​ត្ថា​ នាយផ្នែក​រដ្ឋបាល​ព្រៃឈើរ​វៀង​បានឲ្យ​ដឹង​ថា ដោយសារ​មាន​ភ្នាក់​ងារ​រាយការណ៍​មក​ថា ​មាន​រថយន្ត​ធុន​ត្រា​ និង​រថយន្ត​ស៊ីណា​ពណ៌​ស​១​គ្រឿង​ទៀត​បាន​​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​ចំណុច​ក្រាំង​ដូង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦២ ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​ ទើប​កម្លាំង​រៀបចំ​ធ្វើ​ការ​ស្ទាក់ តែពេល​រថយន្ត​នោះ​មក​ដល់​ចំណុច​អូ​ពោធិ៍​ ក៏​បាន​បើក​រត់គេច​ត្រឡប់មក​ក្រោយ​វិញ​ ហើយភ្លាមៗ​នោះ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​រវៀង ​និង​កម្លាំង​ក​២​ជើងគោក​ប្រចាំខេត្ត​ព្រះវិហារ ក៏​​បាន​ប្រដេញ​រថយន្ត​ទាំងពីរ​គ្រឿង​នេះ​។ ហើយ​​រថយន្ត​ធុន​ត្រា​​បាន​បើក​បិទ​រារាំង​ពីក្រោយ ទើប​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​វ៉ា​មិន​បាន ក៏ធ្វើ​ឲ្យ​រថយន្ដ​ស៊ីណា​​រត់គេច​បាត់​។​

យ៉ាងណាក៏ដោយ ​កម្លាំងចម្រុះ​បាន​ប្រដេញរហូត​ទៅដល់​ភូមិ​ដា​ ឃុំ​ចំរើន ​ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ​ រថយន្ដ​ធុនត្រាក៏បាន​ទម្លាក់​ឈើ​ចេញពី​រថយន្ដ​ ហើយ​យក​រថយន្ដ​មក​លាក់ទុក​មុខផ្ទះ​អ្នកភូមិ​។ ​ភ្លាមនោះ​សមត្ថកិច្ច​ក៏បាន​ឆែកឆេរ​ក្នុងព្រៃ​ក៏​ប្រទះឃើញ​ឈើ​ប្រភេទ​សុ​ក្រំ​ចំនួន​១៦​សន្លឹក​ ស្មើនឹង​១,២៦២​ម៉ែត្រគូប​។ ​ភ្លាមៗ​នោះ​អ្នកបើករថយន្ត​ដឹក​បទល្មើស​បាន​រត់គេច​ខ្លួន​បាត់​។​

​បច្ចុប្បន្ន​រថយន្ត​ធុន​ត្រា និង​ឈើ​ខាងលើត្រូវបាន​នាំយកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ធ្វើ​សំណុំរឿង​តាមច្បាប់​ស្តីពី​រដ្ឋបាល​ព្រៃឈើ​៕

អត្ថបទ៖ សួន ក្រែង

ពាក្យទាក់ទង

png