សម្តេច​​តេជោ ហ៊ុន សែន៖ បើ​សម្តេច​​ជា​​នាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី សម្តេច​​នឹង​​ដក​តំណែង​​រដ្ឋ​មន្ត្រី​សុខាភិបាល​​ចោល​!

​ភ្នំពេញ​៖ ​បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី​ ​ប្រកាសថា​ ​ស្ត្រី​ទេសចរ​អាមេរិក​អាយុ​៨៣​ឆ្នាំ​ ​មិនមាន​ផ្ទុក​ COVID19 ​នៅ​ព្រលប់​ថ្ងៃទី​២១ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២០ ​នេះ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​បាន​លើកឡើងថា​ ​ទម្រាំ​តែ​បាន​យុត្តិធម៌​វិបត្តិ​មនុស្សធម៌ បាន​កើតឡើង​អស់​មួយ​សប្តាហ៍​។​ 

​ក្នុងនោះ​ ​បើសិនជា​សម្តេច​តេជោ​ ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ​សម្តេច​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល​ ​ដោយសារតែ​ធ្វើការ​ខ្ជីខ្ជា​ខ្វះ​ការទទួលខុសត្រូវ​ ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជាតិ​សាសន៍​៤១ ​ប្រទេស​។​

​ក្នុង​សារ​ឆ្លើយតប​ Comment ​តាម​ហ្វេ​សប៊ុក​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​បាន​លើកឡើងថា «​ហេតុតែ​ពូ​ស្រែក​ម្តង​ ​ហើយ​ម្តងទៀត​ក៏​ព្រោះតែ​ចង់ឱ្យ​ភាពយុត្តិធម៌​សម្រាប់​កម្ពុជា​យើង​ផង​សម្រាប់​មនុស្ស​ជាង​ ២០០០ ​នាក់​នៅលើ​នាវា​ផង​ ​ពិសេស​យុត្តិធម៌​សម្រាប់​ស្ត្រី​ជនជាតិ​អាមេរិក​ដែល​គេ​ចាត់ទុកថា​ឆ្លង​ COVID19.19​។​ ​ទម្រាំ​បាន​យុត្តិធម៌​វិបត្តិ​មនុស្សធម៌​បាន​កើតឡើង​អស់​មួយ​សប្តាហ៍​។​ ​បើ​ពូ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វិញ​ពូ​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល​ដោយសារ​ការធ្វើការ​ខ្ជីខ្ជា​ខ្វះ​ការទទួលខុសត្រូវ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជាតិ​សាសន៍​៤១ ​ប្រទេស​។​ ​ប្រទេស​យើង​ក្រ តែ​យើង​មាន​ការទទួលខុសត្រូវ​លើ​កិច្ចការ​មនុស្សធម៌​ ​នេះ​»​។​

​សំណេរ​របស់​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ខាងលើនេះ​ ​បាន​ធ្វើឡើង​ភ្លាមៗ​ក្រោយ​កាសែត​សឹង្ហ​បុរី​ The Straits Times ​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​ ២១ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២០ ​នេះ​ថា ស្ត្រី​អ្នកទេសចរ​អាមេរិក​ម្នាក់​ដែលជា​អ្នក​ដំណើរតាម​នាវា​ Westerdam ​របស់​អាមេរិក​ដែល​ទទួលបាន​តេស្ត​វិជ្ជមាន​ ​ចំពោះ​វីរុស​ coronavirus ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ឥឡូវនេះ​លែងមាន​ផ្ទុក​វីរុស​នេះ​ទៀតហើយ ក្រោយ​ការធ្វើ​តេស្ត​ជា​ច្រើនលើកច្រើនសារ​។​

​សូម​ជម្រាបជូន​ថា​កាសែត​ The Straits Times ​បាន​ស្រង់​សម្តី​របស់​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Wan Azizah Wan Ismail ​មក​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​ស្ត្រី​អាយុ​៨៣​ឆ្នាំ​ ​ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ Sungai Buloh ​នៅ​ទី​ក្រុងកូឡា​ឡាំ​ពួ​ ​ត្រូវបាន​ធ្វើតេស្ត​ម្តង​ហើយ​ម្តង​ទៀតហើយ​ ​លទ្ធផល​បាន​បង្ហាញថា​លោកស្រី​មិនមាន​ផ្ទុក​វីរុស​នេះ​ទៀត​ទេ។

​លោក​បានឱ្យដឹងថា​ «​ការ​ធ្វើតេស្ត​របស់លោក​ស្រី​បាន​ទទួលលទ្ធផល​អវិជ្ជមាន​។​ ​ទោះយ៉ាងណា​លោកស្រី​នៅតែ​ត្រូវបាន​គេ​រក្សាទុក​ឲ្យនៅ​មន្ទីរពេទ្យ​ ​ពីព្រោះ​លោកស្រី​មិនមាន​សុខភាព​ល្អ​នៅឡើយ​ ​ទេ​ហើយ​នៅតែមាន​រោគសញ្ញា​ផ្សេង​។​ ​នៅពេលដែល​ណា​ដែល​លោកស្រី​លែងមាន​រោគសញ្ញា​ហើយ​នោះ​ ​លោកស្រី​អាច​ចេញពី​មន្ទី​ពេទ្យ​ ​បាន​ហើយ​»​។​

​សូមបញ្ជាក់​ ​ស្ត្រី​ទេសចរ​អាមេរិក​រូបនេះ​ ​និង​ប្តី​អាយុ​៨៥​ឆ្នាំ​បាន​ ​ស្ថិតនៅលើ​នាវា Westerdam ​ដែល​បាន​ចូល​ចត​នៅ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​១៣ ​កុម្ភៈ​ ​ឆ្នាំ​២០២០​។​

​ប្តី​ប្រពន្ធ​នេះ​ ​បាន​ធ្វើដំណើរ​ពី​កម្ពុជា​តាម​យន្តហោះ​ទៅកាន់​ទី​ក្រុងកូឡា​ឡាំ​ពួ​ហើយ​នៅ​ថ្ងៃទី​ ១៥ ​កុម្ភៈ​ ​ម៉ាឡេស៊ី​បានប្រកាសថា​ ​ស្ត្រី​អ្នកទេសចរ​អាមេរិក​នេះ​ ​កើត​ជំងឺ​ COVID19 ខណៈដែល​ប្តី​របស់គាត់​ ​និង​ ​អ្នកដំណើរ​ផ្សេងទៀត​ជាង​ ២០០០ ​នាក់​មិនមាន​បញ្ហា​អ្វី​នោះទេ​។​

​កម្ពុជា​បាន​ស្នើឲ្យ​ម៉ាឡេស៊ី​ត្រួតពិនិត្យ​ ​និង​ធ្វើតេស្ត​ឡើងវិញ​ ​ព្រោះ​មុន​ចាកចេញ​ពី​កម្ពុជា​ស្ត្រី​អ្នកទេសចរ​អាមេរិក​រូ​ប​នេះ​ ​រួមទាំង​អ្នកដំណើរ​ជាង​២០០០​នាក់​ទៀត​ ​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​ដោយមាន​ការចូលរួម​ពី​អង្គការ​សុខភាព​ពិភពលោក​ ​ពេទ្យ​អាមេរិក​ ​និង​ស្ថានទូត​នានា​ ​រក​មិនឃើញ​អ្នក​ឆ្លង​ជំងឺ​ COVID19 នេះឡើយ​៕ (ANN007)​

ពាក្យទាក់ទង

png