WHO ព្រមាន​ករណី​ឆ្លង​កើន​ឡើង​នៅ​តាម​ប្រទេស​ដទៃ​ទៀត ទោះ​បី​អ្នក​ឆ្លង COVID-19 នៅ​ចិន​ធ្លាក់​ចុះ


អង្គការសុខភាពពិភពលោក WHO បានធ្វើការកត់សំគាល់ឃើញថា ចំនួនករណីអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេសចិនមានអត្រាធ្លាក់ចុះក៏ពិតមែន ប៉ុន្តែការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០។

បើតាមលោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោកបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ទោះបីជាករណីឆ្លង COVID-19 នៅប្រទេសចិនមានការធ្លាក់ចុះក៏ដោយ តែសូមកុំធ្វេសប្រហែសឲ្យសោះ។

លោកអគ្គលេខាធិការបានបន្តថា មកទល់នឹងពេលនេះ មាន ២៥ ប្រទេសហើយ បានរាយការណ៍ពីករណីឆ្លង COVID-19 សរុបចំនួន១,០៧៦ករណី មកកាន់អង្គការពិភពលោកមួយនេះ។

សូមបញ្ជាក់ថា ក្រៅពីចិនដីគោក មានកោះតៃវ៉ាន់ ហុងកុង ជប៉ុន អ៉ីរ៉ង់ បារាំង ហ្វីលីពីននិងកូរ៉េខាងត្បូងផងដែរ បានប្រកាសពីករណីស្លាប់ ដោយសារមេរោគឆ្លង COVID-19៕

WHO ព្រមាន​ករណី​ឆ្លង​កើន​ឡើង​នៅ​តាម​ប្រទេស​ដទៃ​ទៀត ទោះ​បី​អ្នក​ឆ្លង COVID-19 នៅ​ចិន​ធ្លាក់​ចុះ


ពាក្យទាក់ទង

png