ក្រសួងវប្បធម៌​នឹង​ចាត់វិធានការផ្លូវ​ច្បាប់ ចំពោះអ្នក​យក​ស្នាដៃ​អក្សរ​សាស្រ្តសិល្បៈ ឬ​តូរ្យតន្រ្តី​ពីដើម យក​ទៅ​កែ​ប្រែ​ចំណងជើង ឬ​ខ្លឹមសារថ្មី


រាជធានីភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រកាសថា ខ្លួន​នឹង​ចាត់វិធានកា​រតាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន​ផលិតកម្ម ឬ​បុគ្គល​ណា​ដែល​បាន​ប្រើប្រាស់​ស្នាដៃ​អក្សរ​សាស្រ្តសិល្បៈ ឬ​តូរ្យតន្រ្តី​គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ដើម្បី​យក​ទៅ​ផលិតឡើងវិញ សម្តែង​ឡើងវិញ ថត​បញ្ចូល​ទៅជា​សោតទស្សន៍ ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​នានា ដោយ​ពុំ​មាន​ការ​អនុញ្ញាតពី​ក្រសួង។

ជាមួយ​គ្នា​នេះ ការ​កែប្រែចំណងជើង ឬ​ខ្លឹមសារ​ដែលធ្វើ​ឲ្យ​ខូច​ទម្រង់​នៃស្នាដៃដើម អាចនឹង​នាំ​ឲ្យ​មហាជន​មាន​ការ​ភាន់​ច្រឡំ ក៏​ត្រូវ​បាន​ចាត់ទុកថា គឺជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សីលធម៌ និង​សិទ្ធិបេតិកភណ្ឌ​របស់អ្នក​និពន្ធ ដែល​មាន​ចែង​ក្នុង​ច្បាប់ស្តីពី​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិប្រហាក់ប្រហែល​ផងដែរ។

យ៉ាងណាក៏ដោយ ការ​គ្រោង​ចាត់វិធានការ​ផ្លូវ​ច្បាប់នេះ ត្រូវ​ក្រសួង​បញ្ជាក់ថា គឺក្នុង​បំណង​ការពារ និង​លើក​ស្ទួយ​ស្នាដៃដើម និង​ការ​បង្កើតស្នាដៃថ្មីៗ​ខាង​វិស័យ​វប្បធម៌ ដែលជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឧស្សាហកម្ម​វប្បធម៌នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចម្រើន៕

ក្រសួងវប្បធម៌​នឹង​ចាត់វិធានការផ្លូវ​ច្បាប់ ចំពោះអ្នក​យក​ស្នាដៃ​អក្សរ​សាស្រ្តសិល្បៈ ឬ​តូរ្យតន្រ្តី​ពីដើម យក​ទៅ​កែ​ប្រែ​ចំណងជើង ឬ​ខ្លឹមសារថ្មី


png