រោងចក្រ​ផលិត​សម្ភារៈ​សម្អាត​រថយន្ត គ្រោង​នឹង​បើក​នៅ​កម្ពុជា​ឆាប់ៗនេះ


រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបាន​ឲ្យដឹងថា នៅ​​ដើម​សប្តាហ៍​នេះ ខ្លួន​បានសម្រេច​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត បើក​ដំណើរ​ការ​រោងចក្រ​ផលិតសម្ភារៈ​សម្អាត​រថយន្ត​ ក្នុង​ទំហំ​ទុនវិនិយោគ​ជិត​៣​លាន​ដុល្លារ​អាមេរិក​។​

​រោងចក្រ​កាត់ដេរ​សម្ភារៈ​សម្រាប់​ស​ម្អា​ត​រថយន្ត (​ក្រណាត់​ជូត​កញ្ចក់ កន្សែង​ជូត​រថយន្ត ស្រោមដៃ​ជូត​រថយន្ត និង​អេ​ប៉ុង​) នេះ គឺជា​របស់​ក្រុមហ៊ុន “TOMKINS CHAMOIS (CAMBODIA) CO., LTD” ដោយ​គ្រោង​ធ្វើ​នៅភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយ​រោងចក្រនេះ​ធ្វើរួច នឹង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២៧​កន្លែង​៕​

រោងចក្រ​ផលិត​សម្ភារៈ​សម្អាត​រថយន្ត គ្រោង​នឹង​បើក​នៅ​កម្ពុជា​ឆាប់ៗនេះ


ពាក្យទាក់ទង

png