ក្រសួងសាធារណការ​ ​បញ្ជាក់​មូលហេតុ​ ​នៃ​ការ​ផ្អាក​សាងសង់​ប្រាសាទ​កំពូល​បី​នៅ​រង្វង់​មូល​ប៉ោយប៉ែត​

ទំហំអក្សរ៖

​(​បន្ទាយមានជ័យ​)​ ​៖​ ​រង្វង់​មូល​ឋានសួគ៌​ ​ឬ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត​ ​ដែលគេ​គ្រោង​នឹង​លើកយក​ប្រាសាទ​កំពូល​បី​ ​ពី​មាត់ទ្វារ​ច្រកព្រំដែន​ ​យក​មក​ដាក់​តម្កល់​នៅ​ទីនោះ​ ​ត្រូវ​បាន​ផ្អាក​ការសាងសង់​ ​ក្រោយពី​លោក​ ​ង៉ោ​ ​ម៉េ​ង​ជ្រួញ​ ​អតីត​អភិបាលក្រុង​ប៉ោយប៉ែត​ ​ដែល​ជា​អ្នក​ផ្តួចផ្តើម​សាងសង់​ត្រូវ​គេ​ផ្លាស់​ប្តូរ​តំណែង​។​

​តែ​យ៉ាងណា​ ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​ផ្ញើ​មកកាន់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ​ដែល​ក្រុម​អ្នកសារព័ត៌មាន​ទើប​ទទួល​បាន​នៅ​ថ្ងៃនេះ​បាន​បង្ហាញថា​ ​ការ​ផ្អាក​សាងសង់​រង្វង់​មូល​នោះ​ ​គឺ​ដោយសារតែ​ប៉ះពាល់​ខូចខាត​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ស្វ័យប្រវត្តិ​ ​នៃ​រនាំង​បាំង​ផ្លូវ​ឆ្លងកាត់​ ​ពេល​ដែល​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ​។​

​ជាមួយគ្នា​នេះ​ ​បើ​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ថា​ ​ការស្ថាបនា​សំណាក​ប្រាសាទ​កំពូល​បី​ ​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត​ ​ក្រសួង​មិនបាន​ទទួលលិខិត​ផ្លូវការ​របស់​ក្រុង​ ​ឬ​ខេត្ត​ ​ដើម្បី​សហការ​ឡើយ​៕​

ក្រសួងសាធារណការ​ ​បញ្ជាក់​មូលហេតុ​ ​នៃ​ការ​ផ្អាក​សាងសង់​ប្រាសាទ​កំពូល​បី​នៅ​រង្វង់​មូល​ប៉ោយប៉ែត​ ក្រសួងសាធារណការ​ ​បញ្ជាក់​មូលហេតុ​ ​នៃ​ការ​ផ្អាក​សាងសង់​ប្រាសាទ​កំពូល​បី​នៅ​រង្វង់​មូល​ប៉ោយប៉ែត​ ក្រសួងសាធារណការ​ ​បញ្ជាក់​មូលហេតុ​ ​នៃ​ការ​ផ្អាក​សាងសង់​ប្រាសាទ​កំពូល​បី​នៅ​រង្វង់​មូល​ប៉ោយប៉ែត​


ពាក្យទាក់ទង