ថៃ ស្រីនាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃនេះ


រាជធានីភ្នំពេញ៖ ថៃ ស្រីនាង ដែល​គេ​ដឹងថា គឺជា​អ្នកលក់តាម​អនឡាញ​សិចស៊ីម្នាក់ និង​បាន​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​នាយករដ្ឋមន្រ្តី ក៏ដូចជា​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​អាជ្ញាធរ​នោះ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោងជិត​៤រសៀល ថ្ងៃទី២០ ខែកុម្ភៈ នេះ។

បើតាម​ការ​បញ្ជាក់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ករណីឃាត់ខ្លួនស្ត្រីអ្នកលក់អនឡាញម្នាក់ឈ្មោះថៃ ស្រីនាង បាន​ធ្វើ​ឡើង​នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ពីបទផុសរូបភាព និងសំភារ:អាសអាភាស ដោយយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

គួរ​រំលឹកថា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំខ្លួន យកមកធ្វេីការអប់រំ ណែនាំ និងធ្វេីកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វេីឲ្យ​ប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និង បានយល់ព្រមថតជាវីដេអូដេីម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់ ។

បន្ទាប់ពីធ្វេីកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១:៣០ នាទី ក៏បានអនុញ្ញាតឲ្យ​ត្រឡប់ទៅផ្ទះវិញ ស្រាប់តែម៉ោង ២:៣៥នាទីរសៀលថ្ងៃដ៏ដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ។

ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១៦: ២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់៕

ថៃ ស្រីនាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃនេះ
ថៃ ស្រីនាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃនេះ
ថៃ ស្រីនាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃនេះ


ពាក្យទាក់ទង