ស្ពានថ្មើរជើងផ្សារ​ដើមគរនឹង​អាច​រួចរាល់​នៅ​ដើម​ខែមីនា​ខាងមុខ

រាជធានីភ្នំពេញ៖ គ្រោងដែក​តួស្ពានថ្មើរជើង​ត្រង់ចំណុចផ្សារ​ដើម​គរ​ ត្រូវ​បាន​ស្ទូចតម្លើង​ហើយ​កាលពីយប់មិញ ហើយ​ត្រូវ​គេ​រំពឹងថា យ៉ាងយូរ​ត្រឹម​ដើម​ខែមីនា ខាងមុខ ស្ពាននេះ​អាច​ធ្វើ​ឲ្យ​រួចរាល់។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យដឹងថា គិត​មក​ទល់​នឹង​ពេល​នេះ ស្ពាន​សម្រាប់អ្នក​ថ្មើរជើង​ចំណុច​ផ្សារ​ដើមគ សម្តេច​បាន​៨៥ភាគរយហើយ។ ហើយថា ក្រុម​ការងារ​កំពុង​ពន្លឿន​ការងារ ដោយ​ធ្វើ​យ៉ាង​ម៉េច​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃទី៨ ខែមីនា។

សូម​បញ្ជាក់ថា ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើមគរ មាន​បណ្តោយ​ប្រវែង២៧​ម៉ែត្រ និង​ទទឹង​ប្រវែង៣ម៉ែត្រ៕

ពាក្យទាក់ទង