ថ្ងៃមិញ ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ក្បែរ​សណ្ឋាគារ​សុខា ដោយទាំង​ឡានគេយកមក​ផ្ញើ​អស់មួយ​គ្រឿងទៀត

យោង​តាម​សេចក្តី​រាយ​ការណ៍​បាន​ឲ្យដឹងថា នៅ​វេលាម៉ោង​ប្រមាណ១ និង​៣០នាទី​រសៀល​ថ្ងៃទី២០ ខែកុម្ភៈ នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើត​ឡើងដែល​ឆេះ​ផ្ទះ​មួយ​ខ្នង​នៅជិតវត្តកេសសារ៉ារាម​ ​ជាប់នឹងសណ្ឋាគារសុខា​ ​ក្នុង​សង្កាត់​ស្វាយដង្គំ​ ​ក្រុងសៀមរាប​។​ ​

នៅពេលឆេះ​នោះ ម្ចាស់​ផ្ទះ​មិន​បាន​នៅ​ផ្ទះ​ទេ​ ដោយ​ចាក់​សោរ​ផ្ទះ​ចោល។

យ៉ាងណាក៏ដោយ អគ្គិភ័យ​នេះបាន​រលត់ទៅវិញ​ក្រោយ​ពីមាន​ការ​អន្តរាគមន៍​ពី​រថយន្ត​ព​ន្លត់អគ្គិភ័យ តែវា​បាន​បំផ្លាញ​ផ្ទះ​មួយ​ខ្នង​ដែលមាន​ទំហំ ៨x១០ម៉ែត្រ និង​រថយន្ត​មួយ​គ្រឿង​ដែល​គេ​យក​មក​ផ្ញើអស់​គ្មាន​សល់៕

ពាក្យទាក់ទង