កាកបាទក្រហមខេត្តបាត់ដំបង រៀបចំចេញឆ្នោតវត្ថុលើកទី១៦ សម្រាប់​ឆ្នាំ២០២០

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានរៀបចំចេញឆ្នោតវត្ថុលើកទី១៦ ឆ្នាំ២០២០ គោលបំណងដើម្បីស្វែងរកមូលនិធិបន្ថែមពីសប្បរសជន សម្រាប់ជួយដល់ជនដែលរងគ្រោះ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះ ទឹកជំនន់ ជនក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេមាយក្រីក្រ កុមារកំព្រាជាដើម ដោយចលនាសប្បុរសជនតាមរយៈការលក់សន្លឹកឆ្នោតវត្ថុ ក្រៅពីចំណូលផ្សេងៗទៀត។

ក្នុងពិធីរៀបចំចេញឆ្នោតវត្ថុលើកទី១៦ឆ្នាំ២០២០នាព្រឹកនេះផងដែរ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម   វឿង  ប៊ុនរ៉េត អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខាលោកជំទាវ ព្រំ វណ្ណា  សមាជិកក្រុុមប្រឹក្សាខេត្ត ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមលោកជំទាវ លោកលោកស្រីសមាជិកសមាជិកគណៈកម្មាធិការសាខា អនុសាខាតំណាង មន្ទីអង្គភាព កងកម្លាំងលោកនាយកសាលា លោកគ្រូទីប្រឹក្សា ក្រុមប្រឹក្សាឃុំសង្កាត់ យុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូបផងដែរ

ចំពោះរង្វាន់ឆ្នោតវត្ថុឆ្នាំ២០២០ ដែលធ្វើ​ការ​ចាប់​កាលពីព្រឹកមិញនេះរួមមាន រង្វាន់ម៉ូតូ Honda ZoomerX2020 ចំនួន២រង្វាន់  -ទូរស័ព្ទដៃ​Oppo Reno2F ចំនួន០៤រង្វាន់​, ទូរទស្សន៍​ SAMSUNG43អ៉ិញចំនួន០៤រង្វាន់​ ,ម៉ាស៉ីនទឹកក្តៅ-ទឹកត្រជាក់ចំនួន៦រង្វាន់ ,កង្ហារHATARI ចំនួន២០រង្វាន់ ,មួកសុវត្ថិភាពចំនួន១០០រង្វាន់ ,និងឆត្រ័ចំនួន១០០០រង្វាន់ផងដែរ ។

លោក រឿង ប៊ុនរ៉េត អនុប្រធានគណៈកម្មាធិការសាខាបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជា ខេត្ត តែងតែរៀបចំកម្មវិធីនេះឡើងដើម្បីស្វែងរកមូលនិធិគ្រប់សកម្មភាពតាមរយៈទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម៨ឧសភាប្រចាំឆ្នាំ ការដាក់ហិបវិភាគទានតាមវត្តអារាម រមណីយដ្ឋានសណ្ឋាគារផ្សេងៗ ការជួលសាលប្រជុំ ទីធ្លារៀបអាពាហ៍ពិពាហ៍ របាំត្រុដិជូនពរចូលឆ្នាំថ្មី ផលិតផលទឹកសុទ្ធវីឃែរ និងការចេញឆ្នោតវត្ថុប្រចាំឆ្នាំជាដើម ។

ទាំងនេះគឺជាគំនិតផ្តួចផ្តើមស្វែងរកមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ តាមផែនការរយូអង្វែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត៕

អត្ថបទ៖ រៀម សាលី

ពាក្យទាក់ទង