កម្ពស់​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ស្រក​

ទំហំអក្សរ៖

(ភ្នំពេញ) ៖ ​យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ ​និង​ព្យាករណ៍​កម្ពស់​ទឹក​ ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​កាលពី​ព្រឹកមិញ​នេះ​បាន​បង្ហាញថា​ ​កម្ពស់​ទឹកទន្លេ​បាន​ស្រក​ចុះ​ ​ហើយ​នៅ​ថ្ងៃស្អែក​ ​និង​ថ្ងៃបន្ទាប់​ ​ក៏​ស្រក​ថែមទៀត​។​

​តាម​តារាង​កម្ពស់​ទឹកបាន​បង្ហាញថា​ ​នៅ​ថ្ងៃទី១៤​ ​ខែសីហា​ ​នេះ​ ​កម្ពស់​ទឹកទន្លេ​មេគង្គ​ស្ទឹងត្រែង​ ​មាន​កម្ពស់៥,៣៦ម៉ែត្រ​ ​ស្រក​ចុះ​ ​០,៥៤ម៉ែត្រ​ ​បើ​ធៀប​នឹង​ថ្ងៃម្សិលមិញ​ ​ហើយ​នៅ​ថ្ងៃទី១៥​ ​ខែសីហា​ ​ស្អែក​ ​កម្ពស់​ទឹកនឹង​ស្រក​មក​ត្រឹម​ ​៥,១៣ម៉ែត្រ​។​ ​សម្រាប់​ទន្លេមេគង្គ​ខេត្តក្រចេះ​ ​នៅ​ថ្ងៃនេះ​ ​មាន​កម្ពស់១៣,៨៣ម៉ែត្រ​ ​ស្រក​ ​១,២៥ម៉ែត្រ​ ​បើ​ធៀប​នឹង​ថ្ងៃម្សិលមិញ​ ​ហើយ​នៅ​ថ្ងៃស្អែក​ ​នឹង​ស្រក​ដល់​ ​១៣,១២ម៉ែត្រ​។​ ​ទន្លេមេគង្គ​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃនេះ​ ​មាន​កម្ពស់​ ​៨,៧៨ម៉ែត្រ​ ​ស្រក​ ​០,៤៣ម៉ែត្រ​បើ​ធៀប​នឹង​ថ្ងៃម្សិលមិញ​ ​ហើយ​នៅ​ថ្ងៃស្អែក​ ​នឹង​ស្រក​មក​ត្រឹម​ ​៧,៧០ម៉ែត្រ​៕​

កម្ពស់​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ស្រក​


ពាក្យទាក់ទង