ឈើ២២០កំណាត់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងប្រគល់ទៅឲ្យកម្លាំងបរិស្ថាន

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ បាន​ចុះបង្ក្រាប និងរឹបអូសឈើបានជាច្រើនកំណាត់ ក្រោយ​ក្រុមឈ្មួញចូលទៅកាប់នៅក្នុងដែនព្រៃសហគមន៍ ដោយ​ដឹកបន្តយកមកលាក់ទុកនៅមាត់ទន្លេសេសាន ប្រុង​ដឹក​ទៅ​កាន់​ប្រទេសវៀតណាមតាមច្រករបៀង ប៉ុន្តែត្រូវបានបែកការណ៍។

ការចុះ​បង្រ្កាប​នេះ​បាន​ធ្វើ​ឡើង​ស្ថិត​នៅ​ត្រង់ចំណុចតាមបណ្តោយមាត់ទន្លេសេសាន ស្ថិតនៅក្នុងភូមិដរភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងនោះមានការ​ចូលរួម​ពី​កម្លាំងអង្គការការពារព្រៃឈើសត្វព្រៃនិងបរិស្ថាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុក កម្លាំងស្នងការនគរបាលខេត្ត និងកម្លាំងអធិការស្រុកបានចូលរួមផងដែរ។

សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើដែលសមត្ថកិច្ចចុះបង្ក្រាបនេះ មានចំនួន២២០កំណាត់ មានមុខកាត់ក្លុំបួនជ្រុង ប្រវែង២.៥០សង់ទីម៉ែត្រទៅដល់៣សង់ទីម៉ែត្រ ជាប្រភេទឈើស្រឡៅ ឈើសុក្រំ និងឈើផ្ចឹក ហើយនៅ​ព្រឹកឡើងថ្ងៃទី១៩ កុម្ភៈ ម្សិលមិញ ទើបកម្លាំងសមត្ថកិច្ចចម្រុះបានបន្តប្រមូលឈើយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានស្រុកអូរយ៉ាដាវដើម្បីចាត់ការបន្ត៕

អត្ថបទ៖ សាវុទ្ធ

ពាក្យទាក់ទង

png