អ្នក​រត់​ឌុប​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោយ​ជាប់ចោទ​ពី​បទ​ចាប់រំលោភ


ខេត្តប៉ៃលិន៖ បុរស​ជាអ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​របស់យុវតីម្នាក់ថា បុរស​រូបនោះបាន​ចាប់​រំលោភ​ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២:៣០ នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន អូរកម្មករ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ីង ឈៀង ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅនៅភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្រោយពីធ្វើការសាកសួរទើបដឹងពីមូលហេតុ ដោយ​ដំបូងជនរងគ្រោះបាន ហៅជនសង្ស័យឲ្យ​ឌុប ទៅផ្ទះមិត្តភ័ក្តនៅភូមិអូរឈើក្រំ រួចត្រឡប់មកវិញ ជនសង្ស័យបានធ្វើសម្មកភាពចាប់រំលោភទៅលើជនរងគ្រោះបានសម្រេចតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខហៃ

អ្នក​រត់​ឌុប​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោយ​ជាប់ចោទ​ពី​បទ​ចាប់រំលោភ


ពាក្យទាក់ទង

png