ជនជាតិកុងហ្គោម្នាក់​លង់ទឹកសមុទ្រ​ស្លាប់​នៅ​កោះរ៉ុង

ខេត្តព្រះសីហនុ៖ នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ​ ម្សិលមិញ មាន​ករណីជនបរទេសម្នាក់ដែលជាបុគ្គលិកទូកទេសចរណ៍ឯកជន បានលោតពីលើទូក ដើម្បីហែលទឹកសមុទ្រលេងកំសាន្ត រួចក៏លង់ទឹកសមុទ្របាត់ខ្លួនតែម្តង។

ហេតុការណ៍នេះកើតឡើងនៅចំណុចមុខពយ២៣​ ចម្ងាយពីកោះកូន​ប្រហែល៦០ម៉ែត្រ​ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ​ MPILI ADIREL GARLEY EDNICK ភេទប្រុស អាយុ24ឆ្នាំ ជនជាតិកុងហ្គោ មុខរបរជាបុគ្គលិកក្រុមហ៊ុនកោះរ៉ុង ដាយស៉ីនធឺ ស្នាក់នៅភូមិ​៣​ សង្កាត់​លេខ១​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមប្រភពពីម្ចាស់ទូកបានឲ្យ​ដឹងថា​ មុនពេលកេីតហេតុ​ មានមនុស្សនៅលេីទូក​ ចំនួន១៥នាក់​ (ភ្ញៀវ​ ៧​ នាក់​)​ បានចុះលេងទឹកសមុទ្រអស់ហើយ នៅសល់តែខ្លួន​ (ម្ចាស់ទូក)​ និងជនរងគ្រោះ​ប៉ុណ្ណោះ។ មួយសន្ទុះក្រោយមក​ ជនរងគ្រោះបានលោតពីលេីទូកចុះហែលទឹកសមុទ្រលេងដែរ រួច​ក៏​បាត់ខ្លួនតែម្តង។

ក្រោយមកកម្លាំងគណៈបញ្ជាការឯកភាពក្រុងកោះរ៉ុងសហការជាមួយក្រុមហ៊ុនមុជទឹក ដាយស៉ីនធឺ បានចុះរុករកភ្លាមៗ រហូតដល់ម៉ោងប្រមាណ៣រសៀល ទើបរកជនរងគ្រោះនោះឃើញ ដោយលិចនៅបាតសមុទ្រ ក្នុងជម្រៅទឹក៨ម៉ែត្រគៀបជាប់ថ្មក្បែរកន្លែងកេីតហេតុ​ ។

លោក ហេង គីមអាន អធិកាក្រុងកោះរុងបានប្រាប់ ANN ថា បច្ចុប្បន្នសពជនបរទេសដែលក្រុមមុជទឹកនិងសមត្ថកិច្ចរុករកឃើញនៅបាតសមុទ្រនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅវេលាម៉ោងប្រមាណ៤រសៀល ដើម្បីធ្វើកោសលវិច្ច័យបន្តតាមនីតិវិធី៕

អត្ថបទ៖ កុប ហ្វារីត

ពាក្យទាក់ទង