ការ​ក្រាលកន្ទេល​ ​ចង​អង្រឹង​ ​នៅ​ជុំវិញ​ប្រាសាទ​អង្គរ​ ​ត្រូវ​ហាមឃាត់​

ទំហំអក្សរ៖

​(​សៀមរាប​)​ ​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើង​នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ចេញផ្សាយ​កាលពី​ថ្ងៃទី១៣​ ​ខែសីហា​ ​ឆ្នាំ២០១៩ថា​ ​បច្ចុប្បន្ន​នេះ​មាន​បងប្អូន​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​មួយចំនួន​បាន​ក្រាលកន្ទេល​ ​ដាក់​អង្រឹង​ ​និង​សម្ភារៈ​ផ្សេង​ៗ​នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស​ ​មុខ​ប្រាសាទព្រហ្មកិល​ ​និង​នៅ​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ទ​ប្រាសាទអង្គរវត្ត​ដើម្បី​ពិសារ​អាហារ​ ​និង​លំហែកាយ​។​ ​អាជ្ញាធរ​ជាតិ​អប្សរា​ថា​ ​សកម្មភាព​ទាំងនេះ​ ​បាន​ប៉ះពាល់​ដល់​គុណ​តម្លៃ​ ​នៃ​បេតិកភណ្ឌ​វប្បធម៌​ ​ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​នៃ​រមណីយដ្ឋាន​អង្គរ​ផង​ដែរ​។​

​ដូច្នេះ​ ​ដើម្បី​លើកកម្ពស់​ ​និង​តម្លៃ​លេចធ្លោ​ជាស​កល​ ​នៃ​រមណីយដ្ឋាន​អង្គរ​ ​ក៏ដូចជា​កិត្តិយស​ជាតិ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​សូមឲ្យ​បងប្អូន​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ ​ចូលរួម​សហការ​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល​ ​ដាក់​អង្រឹង​ ​និង​សម្ភារៈ​ផ្សេង​ៗ​ ​នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស​ ​មុខ​ប្រាសាទព្រហ្មកិល​ ​និង​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ទ​ប្រាសាទ​អង្គរ​ ​ដោយ​ទុក​រយៈពេល៤៥ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​។​ ​ហើយ​ករណី​បងប្អូន​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​ ​នៅតែ​បន្តសកម្មភាព​ទាំងនេះ​ ​គណៈកម្មការ​ដឹកនាំ​ ​និង​សម្របសម្រួល​រៀបចំ​សណ្តាប់​ធ្នាប់​អ្នកលក់​ដូរ​នៅក្នុង​មរ​ណី​យ​ដ្ឋាន​អង្គរ​ ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ ​រឹបអូស​សម្ភារៈ​ទាំងនោះ​ ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ណាមួយ​ឡើយ​៕​

ការ​ក្រាលកន្ទេល​ ​ចង​អង្រឹង​ ​នៅ​ជុំវិញ​ប្រាសាទ​អង្គរ​ ​ត្រូវ​ហាមឃាត់​ ការ​ក្រាលកន្ទេល​ ​ចង​អង្រឹង​ ​នៅ​ជុំវិញ​ប្រាសាទ​អង្គរ​ ​ត្រូវ​ហាមឃាត់​ ការ​ក្រាលកន្ទេល​ ​ចង​អង្រឹង​ ​នៅ​ជុំវិញ​ប្រាសាទ​អង្គរ​ ​ត្រូវ​ហាមឃាត់​


ពាក្យទាក់ទង