អាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាប និងរឹបអូសឈើ៨កំណាត់ ប្រគល់ឲ្យមេព្រៃ

ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ កាលពីថ្ងៃម្សិលមិញ​នេះ បានចុះបង្ក្រាបនិងរឹបអូសឈើបានចំនួន៨កំណាត់ដែល​ក្រុមឈ្មួញកាប់ពី​ព្រៃសហគមន៍ នៅចំណុចភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ។

សមត្ថកិច្ចបានឲ្យដឹងថា ឈើដែលចុះបង្ក្រាបនេះមានចំនួន៨កំណាត់មានមុខកាត់ធំៗ ប្រវែង៣ទៅ៤ម៉ែត្រ ជាប្រភេទឈើកកោះ និងសុក្រំ ហើយនៅមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ ត្រូវ​បាន​កម្លាំងប្រមូលនិងដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការមូលដ្ឋានអាវុធហត្ថស្រុកអូរយ៉ាដាវ រងចាំប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្ត៕

អត្ថបទ៖ សាវុទ្ធ

ពាក្យទាក់ទង

png