យន្តហោះដឹកប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ទទួល​ជនជាតិខ្លួន​ដែលជាប់​នៅ​លើ​នាវា Diamond Princess

(កូរ៉េ)៖ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា យន្តហោះសម្រាប់ដឹកប្រធានាធិបតី​ The Air Force VCN-235  កាលពីយប់មិញ​បានហោះ​ហើរ​ទៅកាន់ប្រទេសជប៉ុន ដើម្បី​ទទួលពលរដ្ឋ​កូរ៉េខាងត្បូងចំនួន​ ៦នាក់​ ដែលជាប់គាំងនៅលើនាវា​ទេសចរណ៍​ Diamond Princess ឲ្យ​បាន​វិលត្រឡប់មកប្រទេសវិញ។

មន្ត្រីកូរ៉េខាងត្បូងបានប្រកាសថា ពលរដ្ឋដែលមកពីប្រទេសជប៉ុន នឹងដាក់ឲ្យនៅដោយឡែករយៈពេល​២សប្តាហ៍ ​នៅតំបន់​ដាច់ដោយឡេកក្នុងអាកាសយានដ្ឋាន អន្តរជាតិ​ Incheon ​ដើម្បីតាមដានថា តើមាន​ផ្ទុកវីរុស កុវីដ-១៩នេះដែរឬទេ។

សូមបញ្ជាក់ថា មានពលរដ្ឋកូរ៉េខាងត្បូង​១៤នាក់​នៅលើនាវា​ Diamond Princess​ ប៉ុន្តែមានតែ ៦នាក់ប៉ុណ្ណោះ ចង់វិលត្រឡប់មកប្រទេសខ្លួនវិញ​។ ចំណែកអ្នកផ្សេងទៀត​បន្តនៅលើនាវានោះ​៕

png