ម្ទេសផ្លោកឆ្អើរដើមដៃឆ្នាំនេះ បានតម្លៃគ្រាន់បើ ធ្វើ​ឲ្យ​កសិករ​សប្បាយចិត្ត

ខេត្ត​កំពង់ឆ្នាំង៖ កសិករធ្វើម្ទេសផ្លោកឆ្អើរបាន​សម្តែង​ក្តី​រីករាយ ក្រោយ​ពី​តម្លៃ​របស់​វានៅ​ដើមដៃឆ្នាំនេះ បានថ្លៃគ្រាន់បើ។

កសិករ​អ្នក​ធ្វើ​ម្ទេស​ឆ្អើរ​រស់​នៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានឲ្យ​ដឹងថា គាត់ប្រកប​មុខរបរធ្វើម្ទេសឆ្អើរនេះជាច្រើនឆ្នាំមកហើយ បន្ទាប់ពីធ្វើស្រែចំការ និងឆ្អើរត្រី ហើយថា មុខរបរមួយនេះ គឺធ្វើ​ឲ្យ​គាត់​នៅជិតផ្ទះ និងមិនចំណាកស្រុកទៅធ្វើការឆ្ងាយទេ។

កសិករ​រូបនោះថា គាត់​បានទិញម្ទេសស្រស់ពីម៉ូយយកមកបោះឲ្យ​ក្នុង១ថ្ងៃប្រមាណ​១តោន ដោយម្ទេសស្រស់ទិញមក១គីឡូ៣០០០រៀល ក្នុងនោះថ្លៃឈ្នួលវះម្ទេស ១០០គីឡូ ១៥០០០រៀល ថ្លៃហាលមួយថែប១៥០០រៀលដោយឡែកគ្រាប់ម្ទេសស្ងួតលក់ចេញឲ្យ​គេទុកដាំ ឬលក់ឲ្យ​គេយកទៅធ្វើទឹកម្ទេស១គីឡូក្រាមថ្លៃ១០០០រៀល ។

សម្រាប់ឆ្នាំនេះ ម្ទេសហាលស្ងួតហើយគ្រាម១គីឡូក្រាមលក់បាន​ថ្លៃ២ម៉ឺនរៀល តែតម្លៃនេះពួគគាត់ថា ដល់ពេលសំបូរគាត់ខ្លាចតែធ្លាក់ថ្លៃជាងនេះទៀតដែលជាក្តីបារម្មណ៍របស់ពួកគាត់ ។

សូមបញ្ជាក់ថា របរធ្វើម្ទេសផ្លោកឆ្អើរនេះ គឺគេឃើញមានធ្វើនៅក្នុងភូមិកោះក្របី ភូមិកោះត្រឡាច និងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាង៕

អត្ថបទ៖ សាន្តផល្លា

ពាក្យទាក់ទង

png