ACU​ ​បង្ហាញ​ឈ្មោះ​មេខ្លោង​ធំ​ ​និង​អ្នក​ពាក់ព័ន្ធ​ ​ករណី​រត់ការ​ដោះលែង​ជនជាតិ​ចិន​ចាប់ជំរិត​នៅ​កំពង់ស្ពឺ​

ទំហំអក្សរ៖

រាជធានីភ្នំពេញ ៖ ​ករណី​រត់ការ​ឲ្យ​មានការ​ដោះលែង​ជនជាតិ​ចិន​ចាប់ជំរិត​នៅ​ឯ​ចំការ​ស្វាយ​មួយ​កន្លែង​ ​ក្នុង​ស្រុក​បសេដ្ឋ​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​សមត្ថកិច្ច​ធ្វើការ​បង្រ្កាប​កាលពី​ថ្ងៃទី១៧​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នោះ​ ​ឥឡូវនេះ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ធ្វើការ​បង្ហាញ​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​ ​និង​មេ​ក្លោង​ធំ​ហើយ​។​

​តាម​របាយការណ៍​ ​នៃ​កិច្ចប្រជុំ​លើក​ទី៤៨​ ​អាណត្តិ​ទី២​ ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​បញ្ជាក់​ថា​ ​ករណីនេះ​ ​ប្រព្រឹត្ត​ដោយ​ឈ្មោះ​ ​សឿ​ ​សុ​ថា​ ​មានឋានៈជា​ឧត្តមសេនីយ៍​ទោ​ ​អនុប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​នៃ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​ ​ដែល​បាន​ជួល​ដីចំការ​នោះ​ពី​មេធាវី​ម្នាក់​ ​និង​បន្ត​ជួល​ឲ្យ​ទៅ​ជនជាតិ​ចិន​,​ ​ឈ្មោះ​ ​វណ្ណ​ ​សុភាព​ ​វរៈ​សេនីយ៍​ទោ​ ​នាយរង​ការិយាល័យ​ប្រតិបត្តិ​ការ​ ​និង​អន្តរាគមន៍​ ​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​ ​និង​អនុវត្ត​នីតិវិធី​ ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​,​ ​ឈ្មោះ​ ​រ័ត្ន​ ​ពិន្​ទ​ ​អនុសេនីយ៍ឯក​ ​នាយរង​ផ្នែក​ត្រួតពិនិត្យ​អត្តសញ្ញាណ​ប័ណ្ណ​ ​នៃ​នាយកដ្ឋាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​និង​ ​ឈ្មោះ​ ​ថា​ ​ស្រី​ល័ក្ខ​ ​(​កូនស្រី​ឈ្មោះ​ ​សឿ​ ​សុ​ថា​)​។​

​តាម​របាយការណ៍​ថា​ ​ករណី​បង្រ្កាប​ជនជាតិ​ចិន​ចាប់ជំរិត​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​រក​ឃើញ​ជនជាតិ​ចិន៣នាក់​ថែមទៀត​ ​ដែល​ឧត្តមសេនីយ៍​ទោ​ ​សឿ​ ​សុ​ថា​ ​បាន​លួច​ដោះលែង​បានសម្រេច​ ​ហេតុនេះ​ចំនួន​ជនជាតិ​ចិន​សរុប​ក្នុង​ពេល​បង្រ្កាប​នោះ​ ​គឺ​មាន​ចំនួន២១នាក់​៕​

ACU​ ​បង្ហាញ​ឈ្មោះ​មេខ្លោង​ធំ​ ​និង​អ្នក​ពាក់ព័ន្ធ​ ​ករណី​រត់ការ​ដោះលែង​ជនជាតិ​ចិន​ចាប់ជំរិត​នៅ​កំពង់ស្ពឺ​ ACU​ ​បង្ហាញ​ឈ្មោះ​មេខ្លោង​ធំ​ ​និង​អ្នក​ពាក់ព័ន្ធ​ ​ករណី​រត់ការ​ដោះលែង​ជនជាតិ​ចិន​ចាប់ជំរិត​នៅ​កំពង់ស្ពឺ​


ពាក្យទាក់ទង