ឥទ្ធិពល​ខ្សោយ នៃ​ជ្រលង​សម្ពាធ​ខ្ពស់ កំពុង​គ្រប​ដណ្តប់​លើ​កម្ពុជា


រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹង​នៅ​ព្រឹកថ្ងៃនេះថា បច្ចុប្បន្ន​នេះ ឥទ្ធិពល​ខ្សោយ​នៃ​ជ្រលង​សម្ពាធ​ខ្ពស់ កំពុង​គ្រប​ដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា។

ស្ថានភាពបែបនេះ​នឹង​ធ្វើ​ឲ្យ​ តំបន់ជួរភ្នំដងរែក និង​ខ្អង់រាបឦសាន សីតុណ្ហភាពទាបបំផុត​មាន​ពី ២២-២៥អង្សាសេ, សីតុណ្ហភាព​ខ្ពស់បំផុត​មានពី ៣២-៣៤អង្សាសេ។

សម្រាប់​តំបន់​វាល​ទំនាប​កណ្តាល សីតុណ្ហភាព​ទាបបំផុត​មាន​ពី ២៤-២៦អង្សាសេ និងខ្ពស់​បំផុត​មាន​ពី ៣៣-៣៥ អង្សាសេ។

ដោយ​ឡែក​តំបន់​មាត់​សមុទ្រ សីតុណ្ហភាព​ទាប​បំផុត​មាន​ពី ២៥-២៧អង្សាសេ និង​ខ្ពស់​បំផុត​មានពី ៣១-៣៣អង្សាសេ ហើយ​ជាមួយ​គ្នា​នោះ ផ្នែក​ខ្លះ​នៃ​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ខ្សោយ៕

ឥទ្ធិពល​ខ្សោយ នៃ​ជ្រលង​សម្ពាធ​ខ្ពស់ កំពុង​គ្រប​ដណ្តប់​លើ​កម្ពុជា


ពាក្យទាក់ទង