CDC អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន​៤បន្ថែមទៀត​បើក​នៅកម្ពុជា


តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ បង្កើត​រោងចក្រ​នៅ​កម្ពុជា។

ក្រុមហ៊ុន​ទាំង​៤នោះ​រួម​មាន ៖ ១- “XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។

២- “ HUAKUAN (CAMBODIA) GARMENTS CO., LTD”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ១៣ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៣កន្លែង។

៣- “J.D. LEATHER GOODS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៨៨កន្លែង។

និង ៤- “GIVEN CLOTHING GARMENT (CAMBODIA) CO., LTD”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២១កន្លែង៕

CDC អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន​៤បន្ថែមទៀត​បើក​នៅកម្ពុជា
CDC អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន​៤បន្ថែមទៀត​បើក​នៅកម្ពុជា
CDC អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន​៤បន្ថែមទៀត​បើក​នៅកម្ពុជា
CDC អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន​៤បន្ថែមទៀត​បើក​នៅកម្ពុជា


ពាក្យទាក់ទង

png