ជាងកន្លះខែ នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចែកម៉ាស់អស់ ៣សែនម៉ាស់

ខេត្ត​បន្ទាយមានជ័យ ៖ ក្នុងរយៈពេលជាងកន្លះខែមក​នេះ ពោល​គឺចាប់តាំងថ្ងៃបើកយុទ្ធនាការចែកម៉ាស់ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ អាជីវករ កម្មករ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់ជាង ៣សែនម៉ាស់ហើយ។

លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃបើកយុទ្ធនាការចែកម៉ាស់ចំនួន១លានម៉ាស់ ដែលបានមកពីសប្បុរសជន ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ អាជីវករ កម្មករ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីពាក់ការពារការរីករាលដាលនៃជំងឺផ្លូវដង្ហើម វីរុសកូរូណា COVID-19 រហូតមកដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់អស់ចំនួន ៣២៥,៩៥០ ម៉ាស់ហើយ និងកំពុងបន្តចែកជាបន្តទៀត ។

គួររម្លឹកថា បន្ទាប់ពីបណ្តាប្រទេសមួយចំនួន បាននិងកំពុងផ្ទុះនូវជំងឺផ្លូវដង្ហើម វីរុសកូរូណា COVID-19 បង្កឲ្យមានមនុស្សឆ្លង និងស្លាប់ និងបង្កការភ័យខ្លាចដល់មនុស្សជាតិ សម្រាប់ខេត្តបន្ទាយមានជ័យ ជាពិសេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានខិតខំចូលរួមទប់ស្កាត់ ការរីកដាលដាលនៃជម្ងឺនេះ តាមរយៈការដាក់ម៉ាស៊ីនស្កែន និងចែកម៉ាស់ជាដើម ៕

អត្ថបទ៖ សម្បត្តិ សីហា

png