ហេតុផល​៤ចំណុច ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត


រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​កាលពីថ្ងៃម្សិលមិញ បាន​បង្ហាញ​នូវ​ហេតុ​ផល​ចំនួន​៤ចំណុច ដែ​ល​ប្រទេស​កម្ពុជា​អនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត​ ក្រោយ​ពី​ប្រទេស​ និង​កោះ​ចំនួន​៦​មិន​អនុញ្ញាត ដោយ​សារ​ការ​ភ័យ​ខ្លាច​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី។

ហេតុផល​ទាំង​៤ចំណុច​នោះ​រួមមាន៖

១. ការវាយតម្លៃហានិភ័យគឺមានកម្រិតទាប៖ ភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរពីឬឆ្លងកាត់ចិនដីគោក ហុងកុង ឬម៉ាកាវ ឬបានប៉ះពាល់ជាមួយករណីសង្ស័យឬករណីបញ្ជាក់ពីមន្ទីពិសោធថាមានវីរុសកូរ៉ូណា២០១៩ ដែលបច្ចុប្បន្នហៅថាជំងឺកូវីដ១៩(COVID19) ឬអ្នកដែលកំពុងស្ថិតក្រោមការតាមដានរកវីរុសនេះ ក្នុងអំឡុងពេល 14 ថ្ងៃមុន មុនពេលកប៉ាល់ចេញដំណើរ មិនត្រូវបានអនុញ្ញាតឲ្យឡើងជិះលើ កប៉ាល់នេះឡើយ។

២. ការសម្រេចចិត្តប្រកបដោយតុល្យភាព លើការអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅក្នុងប្រទេសកម្ពុជា ដោយសារតែការផ្គត់ផ្គង់សម្ភារលើកប៉ាល់ជិតអស់ សេចក្តីត្រូវការរបស់អ្នកដំណើរទាំងអស់ និងការពិចារណាសម្រាប់មនុស្សធម៌។

៣. វិញ្ញាបនប័ត្រសុខភាពសមុទ្រ ដែលទទួលបានដោយអាជ្ញាធរកំពង់ផែបានចង្អុលបង្ហាញថាមានមនុស្សចំនួន ២០ នាក់ដែលមានរោគសញ្ញាផ្លូវដង្ហើមស្រាលឬរោគសញ្ញានៃជំងឺក្រពះពោះវៀន។ ក្រសួងសុខាភិបាលបានសម្រេចចិត្តធ្វើតេស្តវត្ថុវិភាគភ្លាមៗសម្រាប់មនុស្សចំនួនទាំងអស់២០ នាក់ ដែលមានរោគសញ្ញា។ លទ្ធផលតេស្តពីមន្ទីរពិសោធ សំរាប់មនុស្សទាំង២០នាក់នេះ គឺអវិជ្ជមាន។

៤. ទម្រង់បែបបទប្រកាសសុខភាព ដែលប្រមូលបានពីអ្នកដំណើរនិងនាវិកទាំងអស់ មិនបានរកឃើញថាមានអ្នកឈឺផ្សេងទៀតទេ។ មុនពេលអោយអ្នកដំណើរចាកចេញពីកប៉ាល់ មានការត្រួតពិនិត្យនិងយកសីតុណ្ហភាព និងមិនមានអ្នកដំណើរណាមួយមានគ្រុនក្តៅទេ៕

ហេតុផល​៤ចំណុច ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត


ពាក្យទាក់ទង

png