ក្រសួងការងារ​ ​នឹង​រៀបចំ​ធ្វើ​ពិ​ព័រ​ណ៌​ការងារ​ ​និង​ផលិតភាព​ជាតិ​លើក​ទី៩​ ​នៅដើម​ខែវិច្ឆិកា​

ទំហំអក្សរ៖

ភ្នំពេញ ៖ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ចេញផ្សាយ​នៅ​ថ្ងៃទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ខ្លួន​គ្រោង​នឹង​រៀបចំ​ធ្វើ​ ​ពិ​ព័រ​ណ៌​ការងារ​ ​និង​ផលិតភាព​ជាតិ​ ​លើក​ទី៩​ ​នៅ​ថ្ងៃទី០២​ ​ដល់​ថ្ងៃទី០៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ខាងមុខ​ ​ឯ​អគារ​ពាណិជ្ជកម្ម​ ​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ការងារ​ថា​ ​ពិ​ព័រ​ណ៌​ដែល​ត្រូវ​ចាត់ទុកថា​ ​ជា​ព្រឹត្តិ​ការណ៍​ការងារ​ដ៏​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​នេះ​ ​រៀបចំ​ធ្វើឡើង​ក្នុង​គោលបំណង​ ​បង្កើត​ជា​វេទិកា​ការងារ​ដ៏​ធំ​នៅ​មួយ​កន្លែង​ដោយ​ងាយស្រួល​ ​សម្រាប់​និយោជក​ ​អ្នក​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ ​និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​ ​ដើម្បី​តាំង​បង្ហាញ​ ​ធ្វើការ​ផ្លាស់​ប្តូរ​ ​និង​ចែករំលែក​ព័ត៌មាន​ទីផ្សារ​ការងារ​។​

​ជាមួយគ្នា​ ​ពិ​ព័រ​ណ៌​នេះ​ ​អនុញ្ញាត​ឲ្យ​និយោជក​អាច​ផ្សព្វផ្សាយ​ពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​ ​ដើម្បី​ទាក់ទាញ​អ្នក​ស្វែងរក​ការងារ​ធ្វើដែល​មាន​សមត្ថភាព​។​

​សម្រាប់​ពិ​ព័រ​ណ៌​នេះ​ ​អ្នក​ស្វែងរក​ការងារ​ធ្វើ​អាច​ដាក់ពាក្យ​ ​និង​សម្ភាស​ការងារ​នៅនឹង​កន្លែង​ផ្ទាល់​ ​ព្រមទាំង​ទទួល​បាន​ព័ត៌មាន​អំពី​ឱកាស​ការងារ​ ​និង​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​នានា​៕​

ក្រសួងការងារ​ ​នឹង​រៀបចំ​ធ្វើ​ពិ​ព័រ​ណ៌​ការងារ​ ​និង​ផលិតភាព​ជាតិ​លើក​ទី៩​ ​នៅដើម​ខែវិច្ឆិកា​


ពាក្យទាក់ទង