មាតាបិតាសិស្សរស់នៅតាមបណ្តោយមាត់ទន្លេរីករាយ ក្រោយ​ទទួលបានមតេ្តយ្យសាលាមួយខ្នង

ខេត្តកំពង់ឆ្នាំង៖ មាតាបិតាសិស្សដែលរស់នៅតាមដងទន្លេនៅទីជនបទក្នុង​ឃុំ​កំពង់ហៅ ស្រុក​កំពង់លែង បាន​សម្តែង​ការ​សប្បាយ​ចិត្ត ក្រោយ​សហគមន៍​របស់​គាត់​មាននូវ​សាលា​មត្តេយ្យសម្រាប់​កូនៗរៀនសូត្រ។

អគារមត្តេយ្យសាលាសហគមន៍ជ្រោយបបុស្ស នេះត្រូវបានសម្ភោធដាក់ឲ្យ​ដំណើរការ​កាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ ដោយ​ទទួលសិស្សតូចៗ ចាប់ពីអាយុ៣ទៅ៥ឆ្នាំ ក៏ដូចជាជួយមើលថែទាំកុមារតូចៗពេលម្តាយឪពុកមិននៅផ្ទះ ដោយចេញទៅប្រកបការងារ ធ្វើការរកស៊ីផ្សេងៗ។

លោកគ្រូអ្នកគ្រូនៃមត្តេយ្យសាលាសហគមន៍ជ្រោយបបុស្ស បានបញ្ជាក់ថា ក្រោយពេលមត្តេយ្យសាលាសហគមន៍ បានសាងសង់រួចរាល់ ឪពុកម្តាយកុមារតូចៗមានក្តីរីករាយ ហើយពួកគាត់បាននាំកូនចៅតូចៗមិនទាន់គ្រប់អាយុ មកចុះឈ្មោះ ចូលរៀននៅក្នុងមត្តេយ្យសហគមន៍នេះ ជាពិសេសពួកគាត់បានយល់កាន់តែច្បាស់ នូវចំណេះដឹង និងការអភិវឌ្ឍន៍ខ្លួននាពេលបច្ចុប្បន្ន និងទៅអនាគត ស្របពេលប្រទេសជាតិ កំពុងមានការរីកចំរើនឥតឈប់ឈរ ។

ប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិជ្រោយបបុស្ស និងភូមិកោះក្អែក ឃុំកំពង់ហៅ បានសំដែងនូវការពេញចិត្ត ខណៈមានមត្តេយ្យសាលា សំរាប់កូនចៅសិក្សារៀនសូត្រ មិនចាញ់កូនចៅអ្នកទីក្រុង ហើយពួកគាត់សង្ឃឹមថា កូនចៅពួកគាត់នឹងកាន់តែឆ្លាតវៃ មានមូលដ្ឋានចំណេះដឹង ពីថ្នាក់មត្តេយ្យស្រាប់ មិនពិបាកក្នុងការរៀនបន្តនោះឡើយ៕ សានផល្លា

ពាក្យទាក់ទង

png