លោក ប្រាក់ សុខុន នឹង​ទៅចូល​រួម​ប្រជុំរដ្ឋមន្រ្តី​ការ​បរទេស​មេគង្គ-ឡានឆាង ពីជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា


រាជធានីភ្នំពេញ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេសកម្ពុជា បាន​ឲ្យដឹងថា នៅ​ថ្ងៃទី១៩ ខាងមុខ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការបរទេស​កម្ពុជា នឹង​ទៅ​កាន់ទីក្រុងវៀងចន្ទន៍ ប្រទេស​ឡាវ ដើម្បី​ចូលរួម​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​មេគង្គ-ឡានឆាងលើកទី៥ ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្រ្តីការបរទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម នង​ចិន ស្តីពីជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូរ៉ូណា (COVID-19) ។

កិច្ច​ប្រជុំ​នោះ នឹង​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ រិះរក​មធ្យោបាយ និង​របៀប​ថ្មីៗដែល​មាន​ប្រសិទ្ធភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការរីករាល​ដាល នៃជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូរ៉ូណា​នេះ ហើយក្នុងឱកាសនោះ លោក ប្រាក់ សុខុន នឹង​ជំរាបអំពីព័ត៌មាន​ចុង​ក្រោយ​បង្អស់​ពាក់ព័ន្ធ​នឹង​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូរ៉ូណា ក៏​ដូចជា​វិធានការណ៍​ដែល​បាន​ដាក់ចេញដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺនេះ​នៅ​កម្ពុជា៕

លោក ប្រាក់ សុខុន នឹង​ទៅចូល​រួម​ប្រជុំរដ្ឋមន្រ្តី​ការ​បរទេស​មេគង្គ-ឡានឆាង ពីជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា


png