ជនចាស់ជរាគ្មានទីពឹង៣នាក់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង៖ ជនចាស់ជរាគ្មានទីពឹងចំនួន​៣នាក់ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ទួល​ខ្ពស់ ស្រុកទឹកផុស កាលពីថ្ងៃម្សិលមិញ បានទទួលអំណោយមនុស្សធម៌ពីលោកជំទាវ វ៉ាន់ លុយ អនុប្រធាកិត្តិយស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។

លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​បាន​ឲ្យដឹង​ថា ជនចាស់ជរាទាំង៣នាក់នោះ ១.លោកយាយ ខៀវ សួន អាយុ៧២ឆ្នាំ រស់នៅម្នាក់ឯងមុខរបបដើរអំពិលលក់, ២.លោកតា ប្រាក់ យី អាយុ៨៥ឆ្នាំមានជំងឺរស់នៅម្នាក់ឯង និង ៣.លោកតាសូ សេង អាយុ៨៣ឆ្នាំ មានជំងឺលើសឈាម។

លោក ឈាង វណ្ណៈ បានបញ្ជាក់ថា លោកជំទាវបណ្ឌិត វណ្ណ លុយ កន្លងលោកមកតែងតែងគិតគូរផ្តល់អំណោយដល់ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន គ្រួសាររងគ្រោះផ្សេងៗ និងបានជួយសង់ផ្ទះជូនស្រ្តីមេម៉ាយ បុរសពោះម៉ាយពិការបានចំនួន៧ខ្នងផងដែរនៅខេត្តកំពង់ឆ្នាំង៕ សាន្តផល្លា

ពាក្យទាក់ទង

png