រវល់ដើរស៊ីឈ្នួលកាប់ដំឡូង ភ្លើងឆេះព្រៃ រាល​ឆេះផ្ទះខ្ទេច


ខេត្តបាត់ដំបង៖ ផ្ទះ១ខ្នងដែល​មាន​ទំហំ៦ម៉ែត្រ គុណ​នឹង៧ម៉ែត្រ ស្ថិត​នៅភូមិ​ឬស្សីរោទិ៍ ឃុំ​តាគ្រាម ស្រុក​បាណន់ ត្រូវបានអគ្គិភ័យឆេះ​អស់គ្មានសល់ ខណៈដែលម្ចាស់មិនបាននៅ ដោយ​រវល់ដើរស៊ីឈ្នួលកាប់ដំឡូងឲ្យ​គេ។

ហេតុ​ការណ៍នេះ​បាន​កើតឡើងកាលពីរសៀល​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ។

ជនរងគ្រោះ​ត្រូវ​បាន​បញ្ជាក់ថា មាន​ឈ្មោះ រឿន ភាព ភេទប្រុស អាយុ ៣៦ឆ្នាំ និង​ប្រពន្ធ ឈ្មោះ សូត ធៀវ អាយុ៣៦ឆ្នាំ ដោយ​គ្រួសារ​នោះ​នៅ​មាន​កូនតូចៗជាច្រើននាក់ទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការពិនិត្យ និងសាកសួរជុំវិញទីកន្លែងកើតហេតុ ទើបដឹងថា ករណីអគ្គិភ័យ​នេះ គឺ​ផ្តើមចេញពីភ្លើងឆេះព្រៃរាលដាលមកឆេះដល់ផ្ទះ ខណៈដែលម្ចាស់មិននៅផ្ទះ រវល់នាំគ្នាទៅសុីឈ្នួលកាប់ដំឡូងឲ្យ​គេនៅឯគោកឃ្មុំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជុំវិញករណីគ្រោះអគ្គីភ័យនេះដែរខាងសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យទេដោយសារទទួលដំណឹងយឺតពេល និងផ្លូវក៏ឆ្ងាយ៕ រៀម សាលី

រវល់ដើរស៊ីឈ្នួលកាប់ដំឡូង ភ្លើងឆេះព្រៃ រាល​ឆេះផ្ទះខ្ទេច
រវល់ដើរស៊ីឈ្នួលកាប់ដំឡូង ភ្លើងឆេះព្រៃ រាល​ឆេះផ្ទះខ្ទេច


ពាក្យទាក់ទង

png