ទាហាន​ម្នាក់ជាន់មីនផ្ទុះស្លាប់ ខណៈដើរល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ


ខេត្តព្រះវិហារ៖ នាយទាហានម្នាក់បានដើរ​ជាន់មីន បណ្តាល​ឲ្យ​ផ្ទុះស្លាប់កាលពី​វេលាម៉ោង​ប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ នៅចំណុច​ខាង​ត្បូង​អន្លុង​រាំង ជើង​ភ្នំ​៥០០ ក្នុងខ្សែត្រៀមជួរមុខរវៀងកម្ពុជា-ថៃ ខណះរូបគេ​កំពុងបេសកម្មដើរល្បាត។

បើតាមលោកអនុសេនីយ៏ទោ​ សុឹម ស៊ុន មេបញ្ជាការអនុសេនាតូចចំណុះឲ្យ​វរះសេនាធំលេខលេខ385 ប្រចាំកាទិសទី១ តំបន់ប្រាសាទព្រះវិហារបានឲ្យ​ដឹងថា នាយទាហានដែលបានស្លាប់ដោយសារតែការជាន់មីន​នោះ មានឈ្មោះលោកព្រឹន្ទបាលឯក ជិត ហាត់ មានមុខងារជាមេក្រុមកងអនុសេនាធំទី៣ ក្នុងវរសេនាតូច385 ចំណុះឲ្យ​កងពលតូចលេខ៨៕ សួនក្រែង

ទាហាន​ម្នាក់ជាន់មីនផ្ទុះស្លាប់ ខណៈដើរល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ


png