ប្រធានាធិបតីអាមេរិក អរគុណកម្ពុជា ដែល​អនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត


ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ នៅព្រឹកមិញ​នេះ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម facebook របស់​លោក ដោយ​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​នាវា Westerdam របស់​ខ្លួន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ។

លោក​ត្រាំ បាន​សរសេរ​ថា “សូមអរគុណ ដល់ប្រទេសដ៏ស្រស់ស្អាត នៃកម្ពុជា ដែលបានទទួលយកនាវា Carnival Cruise Westerdam ចូលក្នុងកំពង់ផែរបស់អ្នក។ សហរដ្ឋអាមេរិក នឹងចងចាំ ពីសុជីវធម៌របស់អ្នក!”។

សូម​បញ្ជាក់ថា នាវា Westerdam ត្រូវ​បាន​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយ​ពីនាវាមួយ​នេះ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ចត​នៅ​ប្រទេស​និង​កោះ​ចំនួន​៦ ដោយ​ការ​ភ័យ​ខ្លាច​នឹង​ជំងឺ​រលាកសួតប្រភេទថ្មី COVID-19។

ក្រោយ​ការ​ចូលចតនៅ​កំពង់ផែ​ក្រុងព្រះសីហនុ កាលពីថ្ងៃម្សិលមិញ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ក៏​បាន​ចេញ​ទៅ​ទទួលស្វាគមន៍​ដោយ​ផ្ទាល់​ចំពោះ​អ្នក​ដំណើរ​ទាំងអស់​នៅ​លើ​នាវា​នោះ ហើយ​បាន​ប្រកាស​ថា អ្នក​នៅ​លើ​នាវា​ទាំងអស់​អាច​ដើរ​ទស្សនា​ប្រទេស​កម្ពុជា​បាន​ដោយ​សេរី៕

ប្រធានាធិបតីអាមេរិក អរគុណកម្ពុជា ដែល​អនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត
ប្រធានាធិបតីអាមេរិក អរគុណកម្ពុជា ដែល​អនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត


png