ទាំងព្រឹក! ឆេះ​ផ្ទះ​អស់​៤ល្វែង​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង ក្នុង​សង្កាត់​ចោមចៅទី១

រាជធានីភ្នំពេញ៖ នៅព្រឹក​ព្រលឹម​ថ្ងៃទី១៥ ខែកុម្ភៈ នេះ មានករណីគ្រោះអគ្គិភ័យមួយបាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង ក្នុង​សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នា។

បើ​តាម​សេចក្តី​រាយការណ៍ថា អគ្គិភ័យនេះ គឺផ្តើមចេញពីផ្ទះល្វែងលក់ពូក រួចក៏រាលដាលឆេះដល់ផ្ទះលក់ម៉ូតូ៣ល្វែងជាប់គ្នាបន្ថែមទៀត បណ្តាលឲ្យខូចខាតសម្ភារក្នុងផ្ទះមួយចំនួនធំ។

បន្ទាប់ពីកើតហេតុ គេ​ឃើញ​រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយពន្លត់ តែដោយសារផ្លូវវេងស្រេង មានភាពចង្អៀតចំពេលដែលកម្មករ កម្មការិនីចូលធ្វើការ បាន​បង្ក​ឲ្យ​មាន​ផលវិបាកក្នុងប្រតិបត្តិការ។

យ៉ាងណាក៏ដោយ អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅម៉ោង៧ និង​៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះផ្សេងទៀតឡើយ៕

ពាក្យទាក់ទង

png