រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ​ប្រាប់​ឲ្យ​កងទ័ព​ត្រៀម​ជួយ​ពលរដ្ឋ​ ​ខណៈ​កម្ពុជា​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​

ទំហំអក្សរ៖

​នៅ​ព្រឹក​ថ្ងៃទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​សម្តេច​ពិជ័យ​សេនា​ ​ទៀ​ ​បាញ់​ ​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ​បាន​ធ្វើការ​អំពាវនាវ​ដល់​កងទ័ព​ទាំងអស់​ ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ ​ត្រូវ​ត្រៀមខ្លួន​ ​ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ​ក្នុង​គ្រាដែល​យើង​កំពុង​ទទួលរង​នូវ​គ្រោះ​ទឹកជំនន់​។​

​គួរ​បញ្ជាក់​ថា​ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​ប្រទេស​កម្ពុជា​បាន​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ​ក្នុង​នោះ​ខេត្ត​ចំនួន២បាន​រងគ្រោះ​ខ្លាំង​ជាងគេ​ ​រួមមាន​ខេត្ត​ព្រះសីហនុ​ ​និង​ខេត្តរតនគិរី​ ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស៤នាក់​ ​និង​ផ្ទះ​រាប់ពាន់​ខ្នង​ត្រូវ​លិចលង់​៕​

រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ​ប្រាប់​ឲ្យ​កងទ័ព​ត្រៀម​ជួយ​ពលរដ្ឋ​ ​ខណៈ​កម្ពុជា​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​


ពាក្យទាក់ទង