កសិកដាំដើមទំពាំងបារាំងសម្តែងការព្រួយបារម្ភ ពីអាកាសធាតុហួតហែង

ខេត្ត​កំពង់ឆ្នាំង៖ កសិករដាំដុះដើមទំពាំងបារាំងម្នាក់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានសម្តែងនូវការព្រួយបារម្ភ ខណៈដែលអាកាសធាតុហួតហែងខ្លាំងធ្វើឲ្យ​អណ្តូងស្នប់របស់គាត់ចំនួន៣កន្លែងគ្មានទឹកគ្រប់គ្រាន់ ដើម្បីបូមយកទៅស្រោចស្រពចំការទំពាំងបារាំង ជាង៤ពាន់គុម្ពរបស់គាត់ ដែលមានអាយុជាង១ឆ្នាំមកហើយនោះ ត្រូវអាក់ ខានប្រមាណ៣ខែមកហើយ មិនបានទទួលផល។

លោក ម៉ាត់ ផល្លី អាយុ៤៥ឆ្នាំ ជាកសិករដាំទំពាំងបារាំង នៅភូមិស្រែតាជៃ បាន​ឲ្យដឹងថា គាត់បានខិតខំប្រឹងប្រែងដាំដើមទំពាំងបារាំង បានចំនួនជាង៤ពាន់គុម្ព លើផ្ទៃដីទំហំ២៥អារ ( ៥០ម៉ែត្រ៤ជ្រុង ) នៅក្នុងចំការមួយនេះ ដែលមានអាយុ១ឆ្នាំ២ខែហើយ ដោយចំណាយដើមទុន ជាង៨លានរៀល។

ប៉ុន្តែអ្វីដែលគាត់កំពុងខកចិត្តនោះ គឺរដូវប្រាំងឆ្នាំនេះ អាកាសធាតុមានការប្រែប្រួលហួតហែងខ្លាំងធ្វើឲ្យ​ទំពាំងបារាំងដែលកំពុងទទួលបានផលហើយនោះ បែរជាត្រូវខកខានប្រហែល៣ខែទៅវិញ ព្រោះតែអណ្តូងស្នប់ដែលគាត់បុកចំនួន៣កន្លែងនៅក្នុងចំការគាត់គ្មានប្រភពទឹកគ្រប់គ្រាន់សំរាប់បូមស្រោចស្រពឡើយ រហូតដល់ខែវស្សាមានភ្លៀងធ្លាក់មក ទើបមានទឹកស្រោចស្រពគ្រប់គ្រាន់វិញ។

លោក ម៉ាត់ ផល្លី បានបញ្ជាក់ថា កាលពីខែវស្សា មានទឹកគ្រប់គ្រាន់ក្នុង១ថ្ងៃគាត់អាចកាត់ទំពាំងបារាំងបានពី៥ទៅ ទៅ៧គីឡូក្រាម ដែលលក់រាយក្នុងមូលដ្ឋាន ១គីឡូ ក្រាម ១៥០០០រៀល និងបើបោះដុំឲ្យ​ម៉ូយនៅភ្នំពេញ ១គីឡូបាន១ម៉ឺនរៀល ប៉ុន្តែនៅក្នុង ទីផ្សារទំនើប ក្នុង១គីឡូក្រាម ថ្លៃ ៦ដុល្លារ។

ដើមទំពាំងបារាំងនេះគេឲ្យ​ឈ្មោះថា ជាបន្លែអធិរាជ គ្មានសារធាតុគីមី ដែលមានសារធាតុចិញ្ចឹមរាងកាយ បានយ៉ាងល្អប្រសើរ និងជាពិសេសជនបរទេស ពួកគាត់ចូលចិត្តបរិភោគណាស់។

ចំណែកទីផ្សារលក់ចេញវិញនៅផ្សារទំនើប មានប៉ុន្មានក៏គេទទួលទិញដែរ គឺមិនពិបាកលក់ដូរឡើយ ចំណែកការលក់ រាយនៅក្នុងទីផ្សារមូលដ្ឋានវិញ ក៏មានតម្លៃខ្ពស់ផងដែរ៕ សាន្តផល្លា

png