នគបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងនៅតែបន្តធ្វើការរឹតបណ្តឹងច្បាប់ចរាចរណ៍

ខេត្ត​កំពង់ឆ្នាំង៖ ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បានធ្វើការដាស់តឿនទៅដល់ជំនាញ (នគទេសចរណ៏និងចរាចរណ៏ផ្លូវគោក) ត្រូវតែធ្វើអំពើណាល្អៗនិងបំរើប្រជាពលរដ្ឋដោយស្មោះត្រង់និងត្រូវគិតគូរអំពីផលប្រយោជន៍ជាតិជាធំ ។

ជាមួយ​គ្នា​នេះ ចំពោះបុគ្គលណាដែលជាអ្នកបើកបរមិនគោរពច្បាប់ត្រូវអនុវត្តន៍តាមផ្លូវច្បាប់អោយបានតឹងរឹង ដើម្បីការពារជីវិតរបស់ពួកគាត់និងអ្នកដ៏ទៃ។

លោក​ស្នងការរងនគបាលចរាចរណ៍ផ្លូវគោកក៏​បាន​បញ្ជាក់ទៀតថា ការអនុវត្តន៍ច្បាប់ឲ្យ​បានត្រឹមត្រូវតាមច្បាប់ គេមិនរាប់ចូលក្នុងអំពើរអាក្រក់របស់មន្ត្រីនគបាលយើងទេ ព្រោះភារកិច្ច និងតួនាទី កាតព្វកិច្ចអនុវត្តន៌ច្បាប់និងពង្រឹងការអនុវត្តន៌ច្បាប់ឲ្យ​មានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គម ក្នុងការបំរើជាតិ និងប្រជាពលរដ្ឋ តែបើមន្ត្រីណាធ្វើខុសដោយស្វែងរកផលប្រយោជន៍ នោះទើបគេរាប់បញ្ចូលក្នុងអំពើអាក្រក់របស់មន្ត្រីនោះ។

ក្នុងនោះដែរ លោកក៏​សូមឲ្យ​កំលាំងក្រោមការដឹកនាំរបស់លោក អនុវត្តន៍តាមច្បាប់និងគោលការណ៍របស់ស្នងការនគបាលខេត្ត ហើយថា អ្វីដែលលោកចង់បាននោះគឺលទ្ធផលការងារដោយធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ដោយចរាចរណ៍ឲ្យ​នៅកំរិតទាបបំផុត៕ សាន្តផល្លា