ល្ងាចមិញរថយន្តធំពីរគ្រឿងបុកគ្នា​លើ​ផ្លូវជាតិលេខ៥ ស្លាប់​ម្នាក់ របួស​ធ្ងន់​២នាក់

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធ្ងន់ពីរគ្រឿងបុកគ្នាពេញទំហឹង កាលពី​រសៀល​ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចក្រុមទី០៤ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់បើកបរក្នុងទិសដៅពីត្បូងទៅជើង(បាត់ដំបង បន្ទាយមានជ័យ)លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងជែងនិងរថយន្តនៅពីមុខស្របទិសគ្នាផ្សេងមួយទៀត ភ្លាមនោះក៏ស្រាប់តែបានជ្រុលចង្កូតទៅបុករថយន្តម៉ាកហ្វ៊ុយសូបើកបរទិសដៅផ្ទុយគ្នាពេញទំហឹងបណ្តាលឲ្យ​អ្នកបើកបររថយន្តទាំងសងខាងស្លាប់ម្នាក់ និងរបួសធ្ងន់២ នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានប្រគល់អោយខាងក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ រៀម សាលី