ថ្ងៃស្អែក សម្តេចតេជោ នឹងទៅ​ស្វាគមន៍អ្នកដំណើរ​នៅ​លើនាវា WESTERDAM


រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​សម្តេច​នៅ​មុន​នេះ នៅ​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ ស្អែក​នេះ​ សម្តេច​នឹង​ទៅ​ស្វាគមន៍​អ្នក​ទេសចរ​ដែល​ស្ថិតនៅ​លើ​នាវា Westerdam នៅ​ខេត្ត​ព្រះសីហនុ​ដោយ​ផ្ទាល់ ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​ដែល​មាន​សាមគ្គីភាព និង​ការ​ទទួល​ខុសត្រូវ។

សម្តេចតេជោ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា «ដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព»។

ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​អរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា៕

ថ្ងៃស្អែក សម្តេចតេជោ នឹងទៅ​ស្វាគមន៍អ្នកដំណើរ​នៅ​លើនាវា WESTERDAM


ពាក្យទាក់ទង

png