កប៉ាល់ Westerdam ចូលចតនៅ​ចំណតកំពង់ផែព្រះសីហនុហើយ


ខេត្តព្រះសីហនុ៖ នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ កប៉ាល់ទេសចរណ៍ខ្នាត​យក្ស​ Westerdam ដែល​ផ្ទុក​ភ្ញៀវទេសចរ​ជាង​២ពាន់​នាក់ បានចូលចតដល់ចំណតផែក្នុងកំពង់ផែក្រុងព្រះសីហនុហើយ។

បើ​តាម​មន្រ្តីថា អ្នក​ទេសចរទាំងនោះ នឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចុះ​ពី​កប៉ាល់​នៅ​វេលា​ព្រឹកព្រលឹម​ថ្ងៃស្អែកនេះ។

សូម​បញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam បានចាកចេញពីទីក្រុងហុងកុង​កាលពី​ថ្ងៃទី១ ខែកុម្ភៈ , កប៉ាល់​នេះ ត្រូវ​បាន​បដិសេធ​ដោយ​ប្រទេស​ និង​កោះ​ចំនួន​៦​មិន​ឲ្យ​ចូល​ចតនោះ​ឡើយដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​នឹង​វីរុស​កូរ៉ូណា​ថ្មី។ យ៉ាងណាក៏ដោយ កប៉ាល់​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​កាន់​ប្រទេស​កម្ពុជានៅព្រឹក​ថ្ងៃទី១៣ កុម្ភៈ នេះ៕ លីសុខម៉ន

កប៉ាល់ Westerdam ចូលចតនៅ​ចំណតកំពង់ផែព្រះសីហនុហើយ
កប៉ាល់ Westerdam ចូលចតនៅ​ចំណតកំពង់ផែព្រះសីហនុហើយ
កប៉ាល់ Westerdam ចូលចតនៅ​ចំណតកំពង់ផែព្រះសីហនុហើយ
កប៉ាល់ Westerdam ចូលចតនៅ​ចំណតកំពង់ផែព្រះសីហនុហើយ