អភិ​បាល​រង​ខេត្ត​កំពង់​ឆ្នាំង ជំរុញ​​ឲ្យ​មន្ត្រីរាជការ​ទាំង​អស់​​បម្រើ​សេវា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​​បាន​ទាន់​ពេល​វេលា

ខេត្ត​កំពង់ឆ្នាំង៖ ក្នុង​ពិធីដាក់​ឲ្យ​ដំណើរ​ការ​រចនា​សម្ព័ន្ធថ្មី នៃ​រដ្ឋបាល​ស្រុក​កំពង់លែង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ លោក អម សុភា អភិបាល​រងខេត្ត​កំពង់ឆ្នាំ បានធ្វើការជំរុញ​ដល់​មន្រ្តីរាជការទាំងអស់​ត្រូវ​ធ្វើ​ការ​ទៅ​តាម​តួនាទី​ភារកិច្ច ពិសេស​ត្រូវ​បម្រើ​សេវា និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេល​វេលា។

លោក អម សុភា បានរំលឹកដល់មន្ត្រីរាជការនៅស្រុកកំពង់លែង ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌ ។

លោកថា ការអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាល មានគោលបំណងសំខាន់ៗ ដើម្បីឲ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅដោយរលូន គឺការពង្រីងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឲ្យ​ចាក់គ្រឹះ នៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ សាន្តផល្លា

ពាក្យទាក់ទង