កសិករដាំស្ពៃជាច្រើនគ្រួសារនៅក្រុងកំពង់ឆ្នាំង ត្អូញត្អែររឿង​ស្ពៃធ្លាក់តម្លៃ

ខេត្ត​កំពង់ឆ្នាំង៖ កសិករដាំស្ពៃជាច្រើនគ្រួសាររស់​នៅ​ក្នុងក្រុងកំពង់ឆ្នាំង បាន​សម្តែង​ការ​ត្អូញត្អែថា ប៉ុន្មានខែចុងក្រោយនេះតម្លៃស្ពៃរបស់ពួកគាត់មានការធ្លាក់ថ្លៃយ៉ាងគំហុក។

បុរសដែលជាអ្នកដាំស្ពៃរស់​នៅក្នុងភូមិកោះក្របីបានឲ្យដឹងថា ឆ្នាំនេះតម្លៃស្ពៃដែលបោះឲ្យម៉ូយនៅដើមដៃ គាត់លក់បាន​មួយគីឡូតម្លៃ ១៥០០រៀល ហើយប៉ុន្មានថ្ងៃនេះធ្លាក់តម្លៃនៅត្រឹម​តែ ១០០០រៀលក្នុងមួយគីឡូ តែទោះជាយ៉ាងណាគាត់មិនបានបោះបង់ចោលមុខរបរនេះទេ ព្រោះជាមុខរបរមួយដែលនៅជិតផ្ទះហើយគាត់ក៏មិនធ្វើការចំណាកស្រុកទៅឆ្ងាយនោះឡើយ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា នៅរដូវកាលថ្មីនេះ ខាងលោកនឹងក្រុមអ្នកជំនាញចុះធ្វើការផ្សព្វផ្សាយអប់រំប្រជាកសិកដាំបន្លែដោយធ្វើការចងក្រងកសិករដាំបន្លែទាំងអស់ទៅជាប្រព័ន្ធថ្មីមួយ និងចុះកុងត្រាបញ្ជាទិញដើម្បីធ្វើការផ្គត់ផ្គង់នៅលើទីផ្សារបន្លែ ដើម្បីធ្វើយ៉ាងណាឲ្យ​ទីផ្សារបន្លែរបស់ប្រជាពលរដ្ឋមានទីផ្សារល្អតម្លៃខ្ពស់ដែលអាចឲ្យកសិករដាំបន្លែទទួលយកបាន និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងផងដែរ។

សូមបញ្ជាក់ថា កសិករដាំបន្លែនៅក្នុងខេត្តកំពង់ឆ្នាំងមាននៅក្នុងភូមិកោះក្របី និងភូមិកោះត្រឡាច កោះឬស្សីនិងតាមបណ្តាលខ្នងកោះផ្សេងៗទៀតនៅតាមដងទន្លេខេត្តកំពង់ឆ្នាំង៕ សាន្ត ផល្លា

ពាក្យទាក់ទង