វិនិយោគិនអូស្រ្តាលី​ចាប់អារម្មណ៍​ទៅ​លើ​​កា​រ​វិ​និ​យោ​​គវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅ​កម្ពុជា


រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​ថ្មី​ប្រចាំ​កម្ពុជា លោក Pablo Chiho Kang បាន​បង្ហើប​ថា អ្នក​វិនិយោគិនអូស្រ្តាលី​មាន​ចំ​ណា​ប់អារម្មណ៍​ទៅ​លើការវិនិយោគលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិ​ស័​យ​សេ​វា​ក​ម្ម​ដែលរួមមាន ទេសចរណ៍ ​ការបណ្តុះបណ្តាល និងការអប់រំ។

ក្នុងជំនួបពិភាក្សាការងារ​ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនា​យ​ក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១២ ខែកុម្ភៈ) លោក Pablo Chiho Kang បានវាយតម្លៃខ្ពស់ និងកោត​ស​រ​សើ​រ​ចំ​ពោះ​ការរីកចម្រើននិងផ្លាស់ ប្តូរគួរ​ឲ្យ​កត់​សម្គាល់​របស់កម្ពុជា នាបរិការណ៍បច្ចុប្បន្ន ជាមួយ​កា​រ​អ​ភិ​វឌ្ឍ និងមានសុខសន្តិភាព ពេញលេញ​ដែលសមិទ្ធ​ផល​ទាំងនេះ គឺកើតឡើងពីកិ​ច្ចខិ​តខំ​ប្រឹ​ង​ប្រែ​ង​ផ្ទា​ល់របស់រាជរដ្ឋាភិបាលកម្ពុជាតែម្តង។

លោកឯកអគ្គរ​ដ្ឋ​ទូ​ត​​ក៏បាន​បញ្ជាក់​​បន្ថែមថា ឈរ​លើ​ហេតុ​ផល​ពិត ​នៃ​ការអភិវឌ្ឍទាំងនេះ អូស្រ្តាលី​នឹ​ង​​ប​ន្តជួយ​គាំទ្រ ក៏ដូចជាបង្ហាញការពិតពីកិច្ចអភិវឌ្ឍន៍នៅ​កម្ពុជាបន្ត​ទៀត ដើម្បី​ជំរុញ​ឲ្យ​វិ​និ​យោ​គិ​​ន​អូស្រ្តាលីមកបណ្តាក់ទុន​វិនិយោគបន្ថែម​ឲ្យ​បាន​កាន់តែច្រើននៅ​កម្ពុជា។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ អ្នកទេសចរអូស្រ្តាលីបានមក​ទស្សនា​ប្រទេស​កម្ពុ​ជា​យ៉ា​ង​ច្រើនកុះករ ហើយចំណែក វិស័យអប់រំវិញសម្រាប់ឆ្នាំ២០២០នេះ មាន​និស្សិតកម្ពុជា​ចំនួន​ប្រមា​ណ៣.០០០ នាក់​ បានចុះឈ្មោះទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលរួមមាន ​ទាំងនិ​ស្សិ​ត​ទ​ទួល​អាហា​រូប​ករណ៍​ និង​បង់ថ្លៃ៕

វិនិយោគិនអូស្រ្តាលី​ចាប់អារម្មណ៍​ទៅ​លើ​​កា​រ​វិ​និ​យោ​​គវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅ​កម្ពុជា


ពាក្យទាក់ទង

png