កម្ពស់​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ហក់​ឡើង​ជា​បណ្តើរ​ៗ​ហើយ​

ទំហំអក្សរ៖

​យោង​តាម​ព្រឹត្តិបត្រ​កម្ពស់​ទឹក​ ​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី៩​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​បាន​បង្ហាញថា​ ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ ​បាន​ហក់​ឡើងជា​បន្តបន្ទាប់​ ​ប៉ុន្តែ​មិនទាន់​ដល់​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​នៅឡើយ​នោះ​ទេ។

​ព្រឹត្តិបត្រ​បាន​បង្ហាញថា​ ​ទន្លេមេគង្គ​ស្ទឹងត្រែង​ ​នៅ​ថ្ងៃនេះ​ ​ទឹក​មាន​កម្ពស់៥.៦៧ម៉ែត្រ​ ​ហើយ​នៅ​ថ្ងៃស្អែក​នឹង​ឡើង​ដល់​ ​៦.២០ម៉ែត្រ​,​ ​ទន្លេមេគង្គ​ខេត្តក្រចេះ​ ​ថ្ងៃនេះ​មាន​កម្ពស់​ ​១៣ម៉ែត្រ​ ​ខណៈ​ថ្ងៃស្អែក​នឹង​ឡើង​ដល់​ ​១៣.៦២ម៉ែត្រ​,​ ​ទន្លេមេគង្គ​ខេត្ត​កំពង់ចាម​ ​ថ្ងៃនេះ​មាន​កម្ពស់​ ​៧.៣២ម៉ែត្រ​ ​ខណៈ​ថ្ងៃស្អែក​នឹង​ឡើង​ដល់​ ​៧.៧៣ម៉ែត្រ៕​

កម្ពស់​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ហក់​ឡើង​ជា​បណ្តើរ​ៗ​ហើយ​


ពាក្យទាក់ទង