អ្នកស្លាប់​ដោយ​សារ​ជំងឺ COVID-19 កើនឡើងដល់ ១៣៥៧នាក់


យោង​តាម​របាយ​ការណ៍ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី១៣ ខែកុម្ភៈ​នេះ បាន​ឲ្យដឹងថា ជំងឺ COVID-19 នៅប្រទេសចិន បានសម្លាប់មនុស្សកើនឡើង ១ ៣៥៧​នាក់ និង ឆ្លងដល់​មនុស្ស​៦០០១៧នាក់។

ទាក់ទង​នឹងជំងឺ​ឆ្លងដ៏​កាច​សាហាវមួយ​នេះ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា នៅមិនទាន់រកឃើញថ្នាំព្យាបាលច្បាស់លាស់ ឬវាក់សាំង​សម្រាប់ការពារនៅឡើយទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្លួនមានសុទ្ធិនិយមថា ជំងឺ​នេះ​អាចនឹង​មានថ្នាំការពារ​បាន ដោយប្រើរយៈពេល​ប្រហែល​១៨​ខែទៀត ។

នៅក្នុងប្រទេសចិនតែមួយ មាន​អ្នកជំងឺ​ដោយ​សារ​ជំងឺ​រលាកសួតប្រភេទថ្មី​កើនឡើងដល់ ៥៩ ៤៩៣នាក់, ដោយ​បាត់បង់ជីវិត ១ ៣៥៥នាក់ ប៉ុន្តែក៏​មាន​អ្នកជំងឺ ៥៥៤៦នាក់​បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ៕

អ្នកស្លាប់​ដោយ​សារ​ជំងឺ COVID-19 កើនឡើងដល់ ១៣៥៧នាក់


ពាក្យទាក់ទង

png